ព័ត៌មានទាន់ហេតុការណ៍៖

Arsenal ចំណាយ២,៨លានអឺរ៉ូសម្រាប់ខ្ចីជើងកីឡាករ Odegaard រហូតដល់ខែមិថុនា

ចែករំលែក៖

ការបញ្ជាក់ពីការផ្ទេររបស់កីឡាករ Martin Odegaard ពីក្លិប Real Madrid ទៅកាន់ Arsenal គឺជិតមកដល់ហើយបន្ទាប់ពីក្លិបទាំងពីរបានព្រមព្រៀងគ្នាក្នុងលក្ខខណ្ឌខ្ចីជើង នេះបើយោងតាមការចេញផ្សាយរបស់ Marca នៅព្រឹកថ្ងៃទី២៥ មករា ២០២១នេះ។

បន្ទាប់ពីការចរចាដ៏ស៊ីជម្រៅអស់រយៈពេល៣ថ្ងៃកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ដែលនឹងធ្វើឱ្យកីឡាករវ័យ២២ឆ្នាំរូបនេះផ្លាស់ទៅទីក្រុងឡុងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។

ក្រុម Arsenal នឹងចំណាយប្រាក់ចំនួន២,៨លានអឺរ៉ូបន្ថែមលើចំណែកនៃប្រាក់ឈ្នួលរបស់កីឡាករសញ្ជាតិន័រវែសរូបនេះ

ព័ត៌មានលម្អិតដែលត្រូវបានចេញផ្សាយដោយកាសែត The Times បានបង្ហាញថា ការផ្ទេរនេះនឹងមិនមានជម្រើសក្នុងការទិញនោះទេ មានន័យថា កីឡាករ Odegaard នឹងត្រឡប់ទៅទីក្រុង Los Blancos សម្រាប់រដូវកាលក្រោយវិញ

កីឡាករអន្តរជាតិន័រវែស Odegaard រូបនេះបានជំរុញឱ្យមានការផ្លាស់ប្តូរដើម្បីទទួលបានពេលវេលាលេងកាន់តែច្រើន ហើយ Odegaard ពិតជារំភើបក្នុងការចូលរួមជាមួយ Arsenal បន្ទាប់ពីជជែកជាមួយលោក Mikel Arteta ដើម្បីជួយក្រុមកាំភ្លើងធំឲ្យកាន់តែប្រសើរឡើងនៅរដូវកាលនេះ

ខណៈពេលដែល Real Madrid កំពុងតែឃ្លាតឆ្ងាយពីខ្សែបម្រើខ្សែបម្រើរូបនេះទទួលបានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចពីកិច្ចព្រមព្រៀងក៏ដូចជាសង្ឃឹមថា ការរំពឹងទុករបស់កីឡាកររូបនេះមានការរីកចម្រើន និងត្រលប់មកលេងក្នុងទឹកដីដើមវិញនៅរដូវកាលក្រោយ ៕ដោយ៖ភារៈ


ចែករំលែក៖