ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យ៤នាក់រួមនឹងវត្ថុតាងទៅ សាលាដំបូងពាក់ព័ន្ធករណីហិង្សាដោយចេតនា ប្រើប្រាស់អាវុធខុសច្បាប់និងគំរាមកំហែងសម្លាប់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង០៣:១០នាទីរសៀល ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២១កម្លាំងការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន០៤នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ហិង្សាដោយចេតនា ករណីប្រើប្រាស់អាវុធដោយខុសច្បាប់ និងករណីគំរាមកំហែងថានឹងសម្លាប់ ប្រព្រឹត្តិនៅចំណុចភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
១.ឈ្មោះ គុយ ស៊ុន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ។
២.ឈ្មោះ ស៊ាង វណ្ណី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន។
៣.ឈ្មោះ ថឿន សុថួន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ។
៤.ឈ្មោះ ហម រ៉ា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករវាយថ្ម។
+ វត្ថុតាងរួមមាន :
– រថយន្តម៉ាកស៊ីណា ពណ៌ត្រេអ៉ី ពាក់ស្លាកលេខ ខ.ម ចំនួន ០១គ្រឿង
– ប័ណ្ណសំគាល់យានយន្ត ចំនួន ០១សន្លឹក
– ម៉ូតូ ចំនួន ០៣គ្រឿង
– ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង
– អាវុធខ្លី ម៉ាក K៥៤ ចំនួន០១ដើម , បង់០១, គ្រាប់០៨ ៕

ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖