ព័ត៌មានទាន់ហេតុការណ៍៖

នារី២នាក់ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដកហូតថ្នាំញៀន៤កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ សហការជាមួយ នគរបាលប៉ុស្តិ៍ច្រាំងចំរេះ១ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ជានារីពាក់ព័ន្ធនឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ការចុះឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី០៤ ខែកុម្ភៈឆ្នាំ២០២១ នៅចំណុចដីផ្នូរខ្មោចក្នុងក្រុមទី១ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនមាន
ឈ្មោះ ហៃ ស្រីកា អាយុ ២១ឆ្នាំ មានទីលំនៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
ជនសង្ស័យឈ្មោះ លឹម ចន្នី អាយុ២០ឆ្នាំមានទីលំនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
ចំពោះសម្ភារដកហូតរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន៤កញ្ចប់ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖