ព័ត៌មានទាន់ហេតុការណ៍៖

ការប្រកាសនិងប្រគល់ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំពិធីប្រកាសនិងប្រគល់ពានរង្វាន់អក្សរសិល្ប៍ឥន្ទ្រទេវី ឆ្នាំ២០២០ ដល់ជយលាភីប្រលងតែងនិពន្ធប្រលោមលោកនិងកំណាព្យរឿង ក្រោមអធិបតីភាពលោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

•ជយលាភីប្រលោមលោក :

-លេខ១ : លោក កែវ សេងរដ្ឋា

-លេខ២ : លោក ធឿន វុទ្ធី

-លេខ៣ : កញ្ញា ភុយ រតនា

-លេខ៤ : លោក ដុក ដុំ

-លេខ៥ : លោកស្រី ឡុង លាបសុជាតា

*ផ្នែកកំណាព្យ

-លេខ៣ : លោកស្រី មិន សុធី

-លេខ៤ : លោក ខឹក ហ៊ន

-លេខ៥ : លោក វង្ស សុភាជ

*បញ្ជាក់ : ឆ្នាំ២០២០ មានបេក្ខជនដាក់ស្នាដៃប្រលងចំនួន១៦៦ស្នាដៃ(ប្រលោមលោក : ១១៨ស្នាដៃ និង កំណាព្យរឿង៤៨ស្នាដៃ)៕

ដោយ៖ សូ រិយា


ចែករំលែក៖