ព័ត៌មានទាន់ហេតុការណ៍៖

អតីតតារាចម្រៀង អេណាថាអាចបោះបង់ការងារសិល្បៈក្រោយរៀបការរួច

ចែករំលែក៖

ថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ ២០២១នេះ អ្នកនាងអេណា ក៏បានរៀបចំពិធីកាត់ចំណងដៃទទួលភ្ញៀវមកនីរាជធានីភ្នំពេញរាប់រយនាក់បន្ថែមទៀតក្នុងនោះក៏មានសិល្បករមិត្តរួមអាជីពនេះផងដែរ។ ពិធីនេះត្រូវបានធ្វើឡើងក្រោយពីអតីតតារាចម្រៀងប្រចាំផលិតកម្ម M រូបនេះបានសម្រេចចិត្តចូលរោងការជាមួយបុរសជាអ្នកជំនួញម្នាក់កាលពីថ្ងៃទី២២ ខែមករាឆ្នាំ ២០២១ដែលគ្រានោះនាងបានអញ្ជើញភ្ញៀវកិត្តិយស ជាងមួយពាន់នាក់នោះ។តារាចម្រៀង អេណា បានបញ្ជាក់ថា បានស្គាល់ស្វាមីកាលពីជាង១ឆ្នាំមុនក្រោយពីបានការណែនាំពីមិត្តភក្កិ ហើយបានស្វែងយល់ចិត្តគ្នារហូតសម្រេចចិត្តចូលរោងការក្រោមការទទួលស្គាល់ពីឪពុកម្តាយទាំងសងខាង។ អតីតតារាចម្រៀងវ័យ៣២ឆ្នាំរូបនេះបន្តថាក្រោយពីផុតកុងត្រាជាមួយផលិតកម្មMរយៈពេល២ឆ្នាំកន្លងមកនាងបានងាកទៅមើលការខុសត្រូវមុខរបររកស៊ីនៅខេត្តព្រះសីហុគឺការបើកដំណើរការផ្ទះសំណាក់នៅទីនោះ ហើយស្វាមីនាងក៏នឹងបើកដំណើរការក្រុមហ៊ុនថ្មីនៅទីនោះផងដែរក្រោយពេលរៀបការរួច។ នាងថាការងារសិល្បៈអាចនិងមិនបោះបង់ចោលទាំងស្រុងទេ នឹងឆ្លៀតពេលប្រសិនបើអាច

អេណា បញ្ជាក់ដែរថា នាងនឹងទទួលយកកំណើតកូនភ្លាមៗតែម្តងក្រោយពេលការរួចសម្រាប់ឆ្នាំនេះ។

លោកសុខ ជា ដែលជាស្វាមីរបស់អ្នកនាង អេណា បានលើកឡើងថា មុនពេលចូលរោងការលោកក៏ធ្លាប់ធ្វើការសាកល្បងចិត្តដើម្បីឲ្យដឹងពីចិត្តគំនិត ហើយឃើញថានាងពិតនារីដែលលោកស្រលាញ់ពេញចិត្ត។ លោកមានការងារជាអ្នកបើកជំនួញផ្នែកដឹកជញ្ជូនតាមផ្លូវទឹក ដែលការងារនេះនឹងបន្តបើកដំណើរការនៅខេត្តព្រះសីហនុផងដែរ។ លោកថាភរិយាលោកជាមនុស្សស្មោះត្រង់ ព្យាយាម ហើយនេះជាចំណុចដែលលោកពេញចិត្តខ្លាំងចំពោះនាង ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖