ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងស្ថិតក្នុងស្ថានភាពកម្រិតសម្ពាធទាបខ្សោយ ជាមួយនឹងការបម្រែបម្រួលនៃទិសខ្យល់ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
– សីតុណ្ហភាពអតិបរមាមានពី ៣៣-៣៦°C
– មានភ្លៀង ពីផ្សែងក្រូច ទៅខ្សោយ ។
២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៤°C – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦°C
– មានភ្លៀង ពីផ្សែងក្រូច ទៅខ្សោយ ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៤°C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤°C
-អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាប ព័ត៌មាន៕
ដោយ៖សិលា