ព័ត៌មានទាន់ហេតុការណ៍៖

រឿងនិទានបែបអប់រំ÷ រឿង ស្រមោចនិងកណ្តូប

ចែករំលែក៖

ថ្ងៃមួយ នៅលើវាលមួយនារដូវក្ដៅ កណ្ដូបមួយក្បាលកំពុងលោត បន្លឺសំឡេង និងច្រៀងចម្រៀងតាមសប្បាយរបស់ខ្លួន។ រំពេចនោះមានស្រមោចមួយបានវារឆ្លងកាត់ទីនោះ។ ស្រមោចកំពុងប្រឹងប្រែងរែកសែងពាំគ្រាប់ពោតយកទៅដាក់នៅសំបុករបស់វា។

កណ្ដូបពោលឡើងថា ៖ ហេតុអ្វីមិនមកជជែករាំច្រៀងលេងជាមួយនឹងខ្ញុំ ជាជាងធ្វើការងារលំបាកៗទាំងនោះ។

ស្រមោចតប ៖ខ្ញុំរវល់ដឹកជញ្ជូនអាហារសម្រាប់រដូវធ្លាក់ព្រឹលណា៎! ខ្ញុំសុំណែនាំឯងឲ្យធ្វើអ៊ីចឹងដែរ!។

កណ្ដូបឆ្លើយមកវិញ ៖ហេតុអ្វីត្រូវគិតដល់រដូវរងា ឯណាឯណីណោះទៅវិញ? យើងមានអាហារគ្រប់គ្រាន់ហើយសម្រាប់ពេលនេះ។

ស្រមោចមិនស្ដាប់តាមកណ្ដូបទេ គិតតែបន្ដការងាររបស់វាតទៅទៀត។ លុះនៅពេលរដូវរងាមកដល់ កណ្ដូបមិនមានអ្វីស៊ី គិតក្នុងចិត្តថាខ្លួននឹងស្លាប់ដោយសេចក្ដីស្រែកឃ្លាននោះមិនខាន។ វាបានឃើញស្រមោចបែងចែកអាហារចេញពីឃ្លាំងអាហាររបស់ខ្លួន​ ទើបកណ្ដូបយល់ថា ហេតុអ្វីស្រមោចប្រឹងប្រែងនៅគ្រាមុនម៉្លេះ?

រឿងនេះបង្កប់អត្ថន័យឲ្យមនុស្សចេះគិត “ធ្វើការថ្ងៃនេះ ដើម្បីប្រមូលផលនៅថ្ងៃស្អែក” ៕

ស្រាវជ្រាវពីឯកសារដើមនិងកែសម្រួលដោយ÷ចៅតាជេត


ចែករំលែក៖