ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តដឹកខ្សាច់មួយគ្រឿងក្នុងល្បឿនលឿន ខណៈផ្លូវបំបែកជាបីមិនបង្អង់ល្បឿនក៏ជ្រុលឡេីងលេីសួនផ្លូវនិងបុកបាក់បង្គោលប៉ាណូមួយដេីមរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយវិថីចោមចៅ កែងផ្លូវសេះសរ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងគេឃេីញរថយន្តបង្កម៉ាក DONGFENG ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 0937 ធ្វេីដំណេីរតាមបណ្ដោយផ្លូវវិថីចោមចៅរ ទិសដៅពីកេីតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុក៏បានរេចង្កូតឡេីងសួនចែកទ្រូងផ្លូវរងការខូចខាតកាន់តែខ្លាំង តែមិនបង្កឲ្យមនុស្សរងរបួសនោះឡេីយ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វើការវាស់វែងយករថយន្តខាងលេីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមច្បាប់៕
ដោយ៖ ភារ៉ា ដង្កោ