ព័ត៌មានទាន់ហេតុការណ៍៖

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១៤គ្រាប់នគរបាលប៉ុស្តិ៍និមិត្តប្រគល់ឲ្យអង្គភាពស៊ីម៉ាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត នៅថ្ងៃទី០៩ខែមីនា ឆ្នាំ២០២១ បានប្រគល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន១៤គ្រាប់ យកទៅកម្ទេចចោល ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា៖គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំង១៤គ្រាប់ដែលប្រគល់ឲ្យស៊ីម៉ាក់កម្ទេចចោលនោះមាន៣ទីតាំង ទី០១-នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ត បានប្រគល់គ្រាប់ប្រភេទ៦០មិល្លីម៉ែត្រចំនួន១១គ្រាប់ដែលបានមកពីការប្រគល់របស់លោកមេភូមិ រស្មីសាមគ្គី ក្នុងនោះគ្រាប់បែកដៃចំនួន១គ្រាប់បានមកពីការបង់ត្រីនៅស្រះក្រោយប៉ុស្តិ៍, ២-នៅភូមិកូបធំ បានប្រគល់គ្រាប់១០៥មិល្លីម៉ែត្រចំនួន១គ្រាប់ដែលបានមកពីការប្រទះឃើញរបស់ប្រជាពលរដ្ឋ, ៣-នៅសាខាប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ត បានប្រ​គល់​គ្រាប់៨០មិល្លីម៉ែត្រចំនួន១គ្រាប់ដែលបានមកពីការប្រគល់ពីប្រជាពលរដ្ឋ។
ប្រភពដដែលបានបញ្ជាក់ថា គ្រាប់យុទ្ធភណ្ឌទាំងនេះខូចគុណភាពហើយ ប៉ុន្តែដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុជំនាញនិងប៉ុស្តិ៍រដ្ឋបាលបានប្រគល់ឲ្យអង្គភាពស៊ីម៉ាក់ធ្វើការកម្ទេចចោល ។
នៅថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០២១ នៅវេលាម៉ោង៥និង៣០នាទីល្ងាច មានពលរដ្ឋឈ្មោះរឿន រ័ត្ន ភេទប្រុស អាយុ ៥៦ឆ្នាំ រស់ភូមិខ្លែងពណ៌ជើង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានទៅធ្វើចម្ការនៅចំណុចព្រៃអូរគាប(ស្ថិតក្នុងភូមិសាស្ត្រឃុំស្លក្រាម) ឆ្លងកាត់តាមអូរហើយបានប្រទះឃើញកាំភ្លើងមួយដើមប្រភេទAKបត់ ខូចគុណភាព១ដើម យកមកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំស្លក្រាមរក្សាទុកផងដែរ៕

ដោយ៖វណ្ណា


ចែករំលែក៖