ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ ជូនដំណឹងអំពីការតម្រូវឱ្យដាក់ពាក្យស្នេីសុំថ្មី ឬបន្តអាជ្ញាបណ្ណតាមប្រព័ន្ធអនឡាញ ដេីម្បីចូលរួមកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ ៖ អង្គភាពច្រកចេញចូលតែមួយ នៃក្រសួងទេសចរណ៍ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការតម្រូវឱ្យដាក់ពាក្យស្នេីសុំថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធអនឡាញ ដេីម្បីចូលរួមកាត់បន្ថយហានិភ័យ នៃការឆ្លងជំងឺកូវីដ-១៩។

ទន្ទឹមគ្នានេះ អង្គភាពច្រកចេញ-ចូលតែមួយនៃក្រសួងទេសចរណ៍ បានអំពាវនាវដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ចូលរួមអនុវត្តសេចក្ដីជូនដំណឹងនេះទាំងអស់គ្នា ដេីម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដោយគ្រាន់តែលោកអ្នកចូលទៅគេហទំព័រ www.cambodiatourimindustry.org/kh ឬស្កេន QRCode ដេីម្បីធ្វេីការស្នេីសុំថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍។

ខាងក្រោមនេះ ជាខ្លឹមសារលម្អិតក្នុងសេចក្ដីជូនដំណឹងរបស់អង្គភាពច្រកចេញ-ចូលតែមួយ នៃក្រសួងទេសចរណ៍៖


ចែករំលែក៖