ខេត្តព្រះវិហារ៖ លោក ឡាច ឡិះ អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកឆែប និងក្រុមការងារ នៅព្រឹកថ្ងៃទី១៤ ខែ មីនា ឆ្នាំ ២០២១ បានយកអំណោយមនុស្សធម៌ផ្តល់ជូនលោក ស៊ុង វ័ន អាយុ ៣៨ឆ្នាំ ប្រពន្ធឈ្មោះ រឿន ឃឹម អាយុ៣៥ ឆ្នាំ ជាគ្រួសាររង គ្រោះដែលបណ្តាលមកពីភ្លើងឆេះផ្ទះ នៅពញាច័ន្ទ ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។
ក្នុងឱកាសនោះដែរ លោកអនុប្រធានអនុសាខាកាកបាទ ក្រហមកម្ពុជាស្រុកឆែប បានចូលរួមសោកស្តាយជាមួយបង ប្អូនម្ចាស់ផ្ទះ ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ បណ្តាលឲ្យបាត់បង់ផ្ទះ ទ្រព្យសម្បត្តិផ្សេងៗទៀត ។ លោកបានបន្ថែមថាសម្ភារ និងថវិកាដែលបានផ្តល់ជូននាពេលនេះគ្រាន់តែជួយសម្រាលការលំបាករបស់បងប្អូនមួយគ្រាប៉ុណ្ណោះ និងបានផ្តាំផ្ញើសូមអោយបងប្អូនថែររក្សាសុខភាព ត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំចូលរួមការពារ ទប់ស្កាត់មេរោគ កូវីដ១៩ ។
សូមជម្រាបថា សម្ភារផ្តល់ជូនរួមមាន៖ អង្ករ២៥គីឡូ មី១កេសត្រីខ ១យួរ តង់១ សារុង១ មុង១ ភួយ១ ក្រមា១ ទឹកសុទ្ធ៦ យួរ ថវិកាសប្បុរសជន២៤០,០០០ រៀល ដែលមានចូលរួមពីលោក សុខ សាន្តតារ៉ា ២០០,០០០រៀល ថវិកា៤០,០០០រៀល៕ដោយ៖សហការី