ព័ត៌មានទាន់ហេតុការណ៍៖

ទទួល​ពលករ​ខ្មែរ​ប្រុស​-​ស្រី​ចំនួន​៣៦​នាក់​ ត្រឡប់​មក​ពី​ប្រទេស​ថៃ​ នាំ​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​អនុ​វិទ្យាល័យ​កូនភ្នំ​៣២

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងនគរបាល​ព្រំដែន​គីឡូ​៩​ សហការ​ជាមួយ​ កម្លាំងយោធា​វរ​សេនា​តូច​៥៣៣,​ កម្លាំង​សឹក​រង​ស្រុក​សំពៅ​លូន​ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ្រៃ​សីមា​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​ បានទៅ​ទទួល​ប្រជាពលរដ្ឋ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ ចូល​មក​ប្រទេស​កម្ពុជា​វិញ​ ចំនួន​៣៦​ នាក់​ (​ស្រី​១៤​នាក់​ ក្នុង​នោះ​ក្មេង​ប្រុស​៦​នាក់​ និង​ក្មេង​ស្រី​៤​នាក់​)​ រួចយកទៅធ្វើចត្តាឡីស័កភ្លាមៗផងដែរ។

ប្រតិបត្តិការនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ ខែ មីនា ឆ្នាំ ២០២១ នៅចំណុច​ភូមិ​ស្ពាន​យោល​ ឃុំ​ជ្រៃ​សីមា​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ តាម​ការ​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នគរបាល​ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា​បន្ទាប់​ពី​ធ្វើការ​សាកសួរ​ពលពលរដ្ឋទាំងនោះរួច ពួកគាត់បានធ្វើការ​អប់រំ​ណែនាំ​ ហើយ​កម្លាំង​ បាន​ប្រគល់​ពួក​គាត់​ឲ្យ​ទៅ​ក្រុម​គ្រូពេទ្យ​ដើម្បី​ទទួលយក​ទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​អនុ​វិទ្យាល័យ​កូនភ្នំ​៣២​ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ ត្រឹមត្រូវ៕

ដោយ៖ ប្រាថ្នា


ចែករំលែក៖