ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីលួចមានស្ថានទម្ងន់ទោសករណី (ឆក់កាបូបប្រាក់)

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ០២នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អមឃាត់ខ្លួនបាន ករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហិង្សា(ឆក់កាបូបប្រាក់) ។ កាលពីវេលាម៉ោង០០ និង៣០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅចំណុចមុខផ្សារទំនើបមីតថោន ផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
នគរបាលប៉ុស្តិ៍អូរបែកក្អមបានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១-ឈ្មោះ ស៊ីណា ស៊ីណារ៉ុង (ហៅរ៉ុង) ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ១៧P ផ្លូវបេតុង ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ (គ្មានសារធាតុញៀន) ។ និងទី ២-ឈ្មោះ អ៊ឹង ប៊ុណ្ណារិទ្ធ (ហៅរិទ្ធ) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៣១០ ផ្លូវ៤៨ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (មានសារធាតុញៀន) និងជនសង្ស័យមានគ្នា ០២នាក់ទៀត(គេចខ្លួន៖ ឈ្មោះរី និងឈ្មោះឌី) មធ្យោបាយម៉ូតូ០២គ្រឿង ។

សម្ភារបាត់បង់ កាបូបប្រាក់របស់ជនរងគ្រោះ០១ , សម្ភារបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ពាក់ស្លាកលេខភ្នំពេញ1IF-3126 របស់ជនរងសង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖