ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យ៦នាក់ករណីឆក់ខ្សែ.ក

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យ៦នាក់ករណី លួចមានស្ថានទម្ងន់ទោស (ឆក់ខ្សែ.ក) កាលពីម៉ោង២និង៣០នាទីរសៀល ថ្ងៃទី ១៩ខែមីនាឆ្នាំ២០២១ នៅមុខដីឡូត៍គ្មានលេខ ផ្លូវបេតុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ ។

លោក គាន់ ឌីណា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌច្បារអំពៅបានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួន០៦នាក់មាន ៖

១-ឈ្មោះ កៅ វិចិត្ររាជ ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិ តាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

២-ឈ្មោះ សុក ធា ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន។

៣-ឈ្មោះ ប៊ុន ណារិទ្ធ ភេទប្រុស អាយុ១៧ ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល សង្កាត់បឹងត្របែក ខណ្ឌចំការមន។

៤-ឈ្មោះ អ៊ុំ និមល ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅផ្ទះគ្មានលេខ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

៥-ឈ្មោះ ពេជ្រ សៀវនី ភេទប្រុស អាយុ១៦ ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិ៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន។

៦-ឈ្មោះ សុខ វិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ ចំណែកជនរងគ្រោះឈ្មោះ អាត ស្រីកា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងអ៊ុតសក់ ស្នាក់នៅភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

លោក គាន់ ឌីណា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌច្បារអំពៅបានអោយដឹងទៀតថា មុនពេលកើតហេតុជនរង គ្រោះ និងមិត្តភក្តិជិះម៉ូតូឌុបគ្នាទៅផឹកកាហ្វេ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ ០៦នាក់ជិះម៉ូតូ ០៣គ្រឿង ម៉ាក Honda C-125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1Q-2353  ភ្នំពេញ 1IN-4203  ភ្នំពេញ 1IQ-1069) ធ្វើសកម្មភាពឆក់ខ្សែ.កប្លាទីនទម្ងន់៧ជី មាន បន្តោងដាំត្បូងពេជ្រពីជនរងគ្រោះបានសម្រេច រួចគេចខ្លួន ពេលនោះជនរងគ្រោះដេញតាមពីក្រោយស្រែកចោរៗ ក៏មានសមត្ថកិច្ចយើងល្បាតដេញតាមដល់ក្នុងដីឡូត៍ក្បែរនោះ ក៏ដួលម៉ូតូជ្រុះបាត់ខ្សែ.កជនរងគ្រោះ រួចសមត្ថកិច្ចយើងក៏ឃាត់ខ្លួនជនសង្ស័យទាំង០៦នាក់រួមនិងវត្ថុតាងម៉ូតូ៣គ្រឿង ជិះធ្វើសកម្មភាព បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់ ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖