ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់មានវិបត្តិផ្លូវចិត្ដដោះស្រាយមិនចេញចង.កសម្លាប់ខ្លួនក្នុងផ្ទះផ្អើលក្រុមគ្រួសារនៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលពីសំណាក់ក្រុមគ្រួសារស្រែកទ្រហោយំនឹងស្រែកហៅអ្នកភូមិនាំគ្នាជួយសង្គ្រោះនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានតែអកុសលយឺតពេលទៅហើយបន្ទាប់ពីនារីម្នាក់បានចង.កសម្លាប់ខ្លួនក្នុងផ្ទះរបស់ខ្លួនសង្ស័យមានវិបត្តិផ្លូវចិត្តដោះស្រាយមិនចេញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅចំណុចភូមិព្រៃចំការឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថានារីខាងលើមានឈ្មោះណោ  ភីណា អាយុ១៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។

បន្ទាប់ពីទទួលសេចក្ដីរាយការណ៍ពីលោកមេភូមិនិងអាជ្ញាធរភូមិភ្លាមសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនិងប៉ុស្តិ៍រដ្ឋបាលព្រមទាំងក្រុមគ្រូពេទ្យបានចុះមកពិនិត្យសពភ្លាមៗ។

បន្ទាប់ពីពិនិត្យរួចបានសន្និដ្ឋានថាពិតជាស្លាប់ដោយសារចង.កប្រាកដមែនខណៈបានយកក្រម៉ាចងនិងរនងបន្ទប់លើផ្ទះខ្លួនឯងដោយមិនមានស្លាកស្នាមអ្វីដែលសំគាល់ជាករណីឃាតកម្មនោះទេ។

ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖យឹម សុថាន


ចែករំលែក៖