ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២២ ខែមីនាឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងចុះបិទគ្លីនិក សុខាបញ្ញា ក្រុងតាខ្មៅ ជាបណ្តោះអាសន្ន បន្ទាប់មានអ្នកជំងឺម្នាក់ មកព្យាបាល ហើយរកឃើញការឆ្លងជំងឺកូវីដ-១៩។
ការចុះបិទគ្លីនិក សុខាបញ្ញា ក្រុងតាខ្មៅ ជាបណ្តោះអាសន្ន ធ្វើឡើងតាមបទបញ្ជាគណៈបញ្ជាការឯកភាពខេត្ត ខណ:មានមនុស្សម្នាក់រស់នៅភូមិ-សង្កាត់ រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានមកសម្រាកព្យាបាលនៅគ្លីនិកខាងលើ ហើយត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩។ ដោយឡែកមន្ត្រីជំនាញសុខាភិបាល នឹងចុះមកយកសំណាក អ្នកដែលពាក់ព័ន្ធ និងបុគ្គលិក ៕
ដោយ៖ ស្អាងជ័យ