ព័ត៌មានទាន់ហេតុការណ៍៖

អតីតកីឡាករក្រុម Arsenal លោក Thierry Henry ស្នើចាត់វិធានការលើការរើសអើងជាតិសាសន៍តាមបណ្តាញសង្គម

ចែករំលែក៖

តាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា អតីតខ្សែប្រយុទ្ធក្រុម Arsenal និងជាអតីតកីឡាករជម្រើសជាតិបារាំង លោក Thierry Henry បាននិយាយថា ខ្លួនកំពុងដកខ្លួនចេញពីបណ្តាញសង្គមដោយសារតែការរើសអើងជាតិសាសន៍ និងការសម្លុតធ្វើបាបផ្លូវចិត្តនៅលើបណ្តាញសង្គមទាំងនេះ

លោក Thierry Henry មានវ័យ៤៣ឆ្នាំបានបង្ហោះសារមួយទៅកាន់អ្នកគាំទ្រជាច្រើននាក់របស់គាត់នៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃសៅរ៍ដោយនិយាយថា បញ្ហានេះគឺធ្វើឲ្យបំពុល និងការមិនអើពើ គាត់បានបន្តថា គាត់នឹងមិនត្រឡប់ទៅលេងបណ្តាញសង្គមនេះវិញទេ​ ដរាបណាក្រុមហ៊ុននានាគ្រប់គ្រងវេទិការបស់ពួកគេ ដោយភាពរឹងមាំ និងសាហាវឃោរឃៅដែលពួកគេធ្វើនាពេលបច្ចុប្បន្ននេះនៅពេលដែលអ្នករំលោភសិទ្ធិអ្នកអ្នកដទៃ

បុរសជនជាតិបារាំងរូបនេះបានសរសេរថា វាងាយស្រួលណាស់ក្នុងការបង្កើតគណនីប្រើវាដើម្បីសម្លុត និងយាយីដោយគ្មានផលវិបាកហើយនៅតែមិនបញ្ចេញឈ្មោះដដែល បរិមាណនៃការរើសអើងជាតិសាសន៍ការសម្លុត និងការធ្វើទារុណកម្មផ្លូវចិត្តដល់បុគ្គលម្នាក់ៗគឺពិតជាធ្វើឱ្យប៉ះពាល់ដល់ជាតិសាសន៍ និងបំពុលសង្គមឲ្យមានការរើសអើងគ្នា”

កាលពីខែកញ្ញាមុនគាត់បានរៀបរាប់លម្អិតអំពីការរើសអើងជាតិសាសន៍ដែលគាត់បានជួបប្រទះក្នុងអាជីពជាកីឡាកររបស់គាត់ជាមួយក្រុម Arsenal និងបារាំង។ លោកបានលើកឡើងថា “យើងត្រូវធ្វើឱ្យមនុស្សដឹងថាយើងកំពុងឈឺចាប់។ វាគ្រប់គ្រាន់ហើយ ដោយអ្នកទៅមុខយ៉ាងលឿន ហើយយើងបែរជានៅតែស្ថិតក្នុងស្ថានភាពដដែល”

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមបានទទូចថា ពួកគេកំពុងធ្វើការដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែលេខាធិការវប្បធម៌លោក Oliver Dowdenបាននិយាយនៅលើបណ្តាញសង្គម Twitter ថាពួកគេត្រូវតែធ្វើអ្វីបន្ថែមទៀត។

បណ្តាញសង្គម Twitter បានបកស្រាយថា ខ្លួនប្តេជ្ញាចិត្តផ្តួចផ្តើមគំនិតរបស់ Kick It Out ដើម្បីដោះស្រាយការស្អប់ខ្ពើមតាមអុីនធើណេត ហើយទន្ទឹងរង់ចាំការបន្តការពិភាក្សាទាំងនេះ និងបង្កើតដំណោះស្រាយជាមួយដៃគូរបស់យើងក្នុងវិស័យបាល់ទាត់។

ចំណែកក្រុមហ៊ុន Instagram ដែលគ្រប់គ្រងដោយហ្វេសប៊ុកបាននិយាយថាខ្លួនបានចាត់វិធានការលើពាក្យសម្តីស្អប់ខ្ពើមចំនួន ៦,៦លាននៅចន្លោះខែតុលានិងខែធ្នូឆ្នាំមុន ហើយនឹងចាត់វិធានការតឹងរឹងជាងមុននៅពេលយើងដឹងថាមនុស្សបំពានច្បាប់របស់យើងនៅក្នុង DMs (សារផ្ទាល់) ក្រុមហ៊ុននឹងបន្តការងារនេះ ហើយដឹងថាបញ្ហាទាំងនេះធំជាងគេ ដូច្នេះធ្វើការជាមួយអ្នកដទៃដើម្បីជំរុញការផ្លាស់ប្តូរសង្គមរួមគ្នាតាមរយៈសកម្មភាព និងការអប់រំ។

Thierry Henry បានឈ្នះជើងឯក Premier League ពីរដងពេលលេងជាមួយក្រុម Arsenal ដែលគាត់លេងចន្លោះឆ្នាំ១៩៩៩-២០០៧ ដោយ៖ ភារៈ


ចែករំលែក៖