ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីជូនដំណឹងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៃលក្ខខ័ណ្ឌនៃការស្នើសុំលិខិតធ្វើដំណើរបណ្ដោះអាសន្ន

ចែករំលែក៖

ប្រទេសជប៉ុន៖ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានចេញសេចក្តីជូនដំណឹង ស្តីពី លក្ខខ័ណ្ឌនៃការស្នើសុំលិខិតធ្វើដំណើរបណ្ដោះអាសន្ន។

ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា ពលរដ្ឋខ្មែរដែលបានបាត់ ឬខូចលិខិតឆ្លងដែនកម្ពុជា ឬលិខិតឆ្លងដែនផុតសុពលភាព ប្រើប្រាស់ អាចស្នើសុំលិខិតធ្វើដំណើរបណ្តោះអាសន្ន (Laissez-Passer) ដើម្បីធ្វើដំណើរត្រឡប់ទៅ កម្ពុជាវិញ ដោយអនុវត្តតាមលក្ខខ័ណ្ឌដូចខាងក្រោម៖
លក្ខខ័ណ្ឌនៃការស្នើសុំ៖
បំពេញពាក្យស្នើសុំលិខិតធ្វើដំណើរបណ្តោះអាសន្ន (អាចទាញយកពីគេហទំព័រស្ថានទូត) http://www.cambodianembassy.jp/web2/?page_id-4223
ភ្ជាប់មកជាមួយនូវឯកសារដូចបានកំណត់ក្នុងពាក្យស្នើសុំខាងលើ

– ដោយសារមានការរីករាលដាលនៃជំងឺកូវីដ-១៩ ការចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន ត្រូវការពេលវេលាយ៉ាងតិច២សប្តាហ៍ ។ ស្ថានទូតសូមបងប្អូនមេត្តាយោគយល់ និង អធ្យាស្រ័យ ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមពាក់ព័ន្ធនឹងការស្នើសុំលិខិតធ្វើដំណើរបណ្តោះអាសន្ន (Laissez -Passer) សូមផ្ញើសារចូលទំព័រ Facebook របស់ស្ថានទូត ឬទំនាក់ទំនងលេខទូរស័ព្ទ ០៨០ ៤៦៨៩ ៩៣៧៤ (រៀងរាល់ថ្ងៃ និងម៉ោងធ្វើការ)។

ទទួលបានព័ត៌មាននេះ សូមបបងប្អូនមេត្តាជួយផ្សព្វផ្សាយបន្ត និងសូមជូនពរបងប្អូនមាន សុខភាពល្អ ចៀសផុតពីជំងឺឆ្លងកូវីដ-១៩៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖