ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ បើយោងតាមប្រភពក្រុមការងារប្រចាំការតាមព្រំដែនរបស់រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់អោយដឹងថា, ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃអាទិត្យ ទី០៤ ខែមេសា ឆ្នាំ២០២១ នេះ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦៖០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួន ៤៦នាក់ ស្រី ២០នាក់ ក្នុងនោះកុមារា ១នាក់ កុមារី ១នាក់ មានដូចខាងក្រោម៖

ទី១- សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ០០នាក់ ស្រី ០០នាក់ កុមារា ០០នាក់ កុមារី ០០នាក់។

ទី២- សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ០០នាក់ ស្រី ០០នាក់ កុមារា ០០នាក់ កុមារី ០០នាក់។

ទី៣- សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ២៤នាក់ ស្រី ១២នាក់ កុមារា ១នាក់ កុមារី ១នាក់។

ទី៤- សម្រាប់ច្រកអន្តរជាតិអូរស្មាច់÷ ចំនួន ២០នាក់ ស្រី ៨នាក់ កុមារា ០០នាក់ កុមារី ០០នាក់។
ទី៥- ច្រកដូង ស្រុកកំរៀង និងស្រុកសំពៅលូន ខេត្តបាត់ដំបង÷ ចំនួន ២នាក់ ស្រីចំនួន ០០នាក់ កុមារាចំនួន ០០នាក់ កុមារីចំនួន ០០នាក់។
ទី៦- ខេត្តប៉ៃលិន ច្រកព្រំ÷ ចំនួន ០០នាក់ ប្រុសចំនួន ០០នាក់ ស្រីចំនួន ០០នាក់ ។
សូមបញ្ជាក់ថា,៖ ពួកគាត់ទាំង ៤៦នាក់ ស្រី ២០នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យ ប្រចាំការតាមច្រកព្រំដែននីមួយៗ ពិនិត្យសុខភាពបឋម ឃើញមានសុខភាពធម្មតា ហើយត្រូវបានធ្វើការដឹកជញ្ជូនមកធ្វើចត្តាឡីស័ក នៅសៀមរាប ក្នុងថ្ងៃនេះទាំងអស់ហើយ ៕

ដោយ ៖ សិលា


ចែករំលែក៖