ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ បានចាត់ចែងយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បានចំនួន​ ១៤០.៧៧៣នាក់​ ហេីយ! ពីថ្ងៃទី១-៤មេសា

ចែករំលែក៖

ភ្នំពេញ៖ ដំណេីរត្រួតពិនិត្យការងារចាក់វ៉ាក់សាំងស៊ីណូវ៉ាក់របស់លោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងរយ:ពេលពីថ្ងៃទី០១​ ដល់ទី០៤​ ខែមេសា​ ឆ្នាំ២០២១​ គ.វ.ក-១៩​ បានចាត់ចែងយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បានចំនួន​ ១៤០.៧៧៣នាក់​ ហេីយ​ ដែលធ្វេីឱ្យចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម​ ស៊ីណូវ៉ាក់​ និងកូវីសែល​ សរុបទាំងបីមុខវ៉ាក់សាំងនេះ​ គឺបានកេីនឡេីងដល់​ ៤១៨.៥៦៩នាក់​ នៅទូទាំងប្រទេស។
ដោយឡែករដ្ឋបាលរាជធានីភ្នំពេញក៏បានផ្អាកដំណើរការ ផ្សារអូរឫស្សី រយៈពេល១៤ថ្ងៃ ការផ្អាកដំណើរការនេះ គឺដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល​ មេរោគកូវីដ១៩ (COVID-19) ក្រោយមាន អ្នកជំងឺកូវីដ១៩ សរុប ៦នាក់ មានប្រភពនៅក្នុង ផ្សារអូរឫស្សី៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖