ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ៧ រោច ខែចេត្រឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤ និង៣០ នាទី ម្សិលមុិញ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ តំណាង លោក ជា ពិសី អភិបាលនៃគណ:អភិបាលខណ្ឌប្ញស្សីកែវ រួមដំណរដោយ លោកប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ កម្លាំងនគរបាល និងសណ្ដាប់ធ្នាប់ខណ្ឌ ចុះទៅចែកស្បៀងអាហារជូនដល់ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅទីតាំងដែលបានជាប់ពាក់ព័ន្ធនឹងអ្នកដែលមានវិជ្ជមាននឹងមេរោគកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ចំនួន ០៣ ទីតាំង នៅក្នុងសង្កាត់ទួលសង្កែទី១ ចំនួន ០២ ទីតាំង និងសង្កាត់ច្រាំងចំរេះទី២ ចំនួន ០១ ទីតាំង ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដែលមានប្រជាពលរដ្ឋសរុបចំនួន ១៩ គ្រួសារ។ ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលខណ្ឌ បានឧបត្ថម្ភស្បៀងអាហារជូនដល់បងប្អូនទាំង ១៩ គ្រួសារ អំណោយសរុបរួមមាន អង្ករ ២០០ គ.ក ត្រីងៀត ១៩ គ.ក មី ៨ កេស ទឹកស៉ីអ៉ីវ ១៩ យួរ ទឹកត្រី ០២ យួរ ភេសជ្ជៈ ៨ កេស ជែលលាងដៃសម្លាប់មេរោគ ១៩ ដប សាប៊ូកក់សក់ ១៩ ដប និងថ្នាំសង្កូវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោក ហ៊ុន ម៉ាណែត និងលោកស្រី៕
ដោយ៖សុខ ខេមរា