ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ​ ដាក់គោលដៅត្រួតពិនិត្យយានជំនិះចំនួន០២គោលដៅ​ក្នុង​មូលដ្ឋាន​ ដេីម្បីទប់ស្កាត់អ្នកបំពានបំរាមគោចរ

ចែករំលែក៖

ភ្នំពេញ​៖​ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ​ នាយប់ថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដាក់គោលដៅត្រួតពិនិត្យយានជំនិះចំនួន០២គោលដៅ ដេីម្បីទប់ស្កាត់អ្នកបំពានបំរាមគោចរ។

ជាក់ស្ដែង​គោលដៅ​ទី១.​ ត្រង់​ចំណុច​មុខស្ថានីយប្រេងឥន្ទនៈតេលា ផ្លូវជាតិលេខ៥ និងគោលដៅទី២. មុខហាងលក់ម៉ូតូហុងដា ព្រែកព្នៅ បន្តចុះអនុវត្តវិធានការរដ្ឋបាល តាមសេចក្តីសម្រេចលេខ ០៦៨/២១ សសរ ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន របស់រដ្ឋបាលរាជធានីភ្នំពេញ។

ក្នុង​ប្រតិបត្តិការ​នៅយប់ថ្ងៃដដែលនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានធ្វើការឃាត់រក្សាទុក១៤ថ្ងៃ នូវរថយន្ត ម៉ូតូ មួយចំនួនដែលបើកបរគ្មានការចាំបាច់ គ្មានកាតសំគាល់ខ្លួន និង គ្មានលិខិតបញ្ជាក់ពីអង្គភាព រឺ ក្រុមហ៊ុនឯកជន បំពានបំរាមគោចរការធ្វើចរាចរណ៍ពីចន្លោះ ម៉ោង ២០​ និង០០នាទីយប់ រហូតដល់ ម៉ោង៥​ និង០០ព្រឹក ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុង ភូមិសាស្ត្រ រាជធានីភ្នំពេញ៕ដោយ​៖ស​ តារា​


ចែករំលែក៖