ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីសម្រេច ស្តីពីការផ្អាកជាបណ្តោះអាសន្នអាជីវកម្មលក់ដូរនៅទីតាំងតូបលក់ដូរចំនួន ៣៦ តូប នៅក្នុងផ្សារលើ ក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រដ្ឋបាលសាលាខេត្តព្រះសីហនុ ត្រូវបានផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្មនៅទីតាំងតូបលក់ដូរចំនួន ៣៦តូប ដែលលក់ដូរគ្រឿងសមុទ្រ លក់ត្រី ទឹកសាប លក់សាច់មាន់ លក់សាច់ជ្រូក លក់បន្លែ និងតូបស្ងោរក្តាម នៅក្នុងផ្សារលើ ក្រុងព្រះសីហនុ រួមមានតូបលេខ៖ ៨២៦,៨២៧, ៨២៨,៨២៩,៨៣០,៨៣១,៨៤៦,៨៤៧,៨៤៨,៨៤៩,៨៥០,៨៥១,៨៦៦,៨៦៧,៨៦៨, ៨៦៩. ៨៧០, ៨៧១, ៨៨៦, ៨៨៧,៨៨៨, ៨៨៩, ៨៩០, ៨៩១, ៩០៦, ៩០៧, ៩០៨, ៩០៩, ៩១០, ៩១១, ៩២៦, ៩២៧, ៩២៨ , ៩២៩, ៩៣០ និងតូបលេខ ៩៣១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលចេញពីទីតាំងខាងលើ។

នេះបើយោងតាមលិខិតចេញថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ ។

ការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មតូបលក់ដូរទាំង ៣៦ខាងលើនេះ មានរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
ក្នុងអំឡុងពេលនៃការផ្អាកអាជីវកម្មជាបណ្ដោះអាសន្ននេះ ប្រធានផ្សារលើ ក្រុងព្រះសីហនុត្រូវ៖
– ដាក់ស្លាកសញ្ញាសម្គាល់ និងព័ទ្ធខ្សែហាមឃាត់ការចូលទៅកាន់ទីតាំងតូបទាំង ៣៦តូប
– ដាក់កម្លាំងប្រចាំការយាមល្បាតនៅទីតាំងហាមឃាត់
– រៀបចំបាញ់ថ្នាំសម្លាប់មេរោធចំពោះតូបទាំង ៣៦ និងតំបន់នៅជុំវិញ
– ពង្រឹងការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព
-ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់អាជីវករ អតិថិជន និងសាធារណជនឱ្យបានជ្រាបអំពីការអនុវត្តវិធានការរដ្ឋបាលនេះ។
បុគ្គលណាដែលមិនអនុវត្តតាមខ្លឹមសារនៃសេចក្ដីសម្រេចនេះ ត្រូវទទួលទោសដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការ ទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីសេចក្ដីសម្រេចនេះត្រូវចាត់ទុកជានិរាករណ៍។ នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងប្រធានផ្សារលើ ក្រុង ព្រះសីហនុ ត្រូវអនុវត្តតាមខ្លឹមសារនៃសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖