ព័ត៌មានទាន់ហេតុការណ៍៖

លោក គឹម សន្តិភាព ៖ រាល់ការធ្វើដំណើរ ត្រូវបានហាមឃាត់ លើកលែងតែករណីចាំបាច់បំផុត និងមានការអនុញ្ញាតពីសមត្ថកិច្ចប្រចាំនៅគោលដៅ

ចែករំលែក៖

ភ្នំពេញ៖ រាល់ការធ្វើដំណើរ ត្រូវបានហាមឃាត់ លើកលែងតែករណីចាំបាច់បំផុត និងមានការអនុញ្ញាតពីសមត្ថកិច្ចប្រចាំនៅគោលដៅ! នេះជាការថ្លែងរបស់លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ។

លោក គឹម សន្តិភាព បានលើកឡើងថា, សូមចងចាំថា ក្នុងករណីដែលអ្នកទទួលបានការអនុញ្ញាតអោយធ្វើដំណើរក្នុងគោលបំណងចាំបាច់ណាមួយដែលអ្នកបានអះអាងជូនដល់សមត្ថកិច្ចនោះ អ្នកត្រូវគោរពអនុវត្តអោយបានត្រឹមត្រូវតាមគោលបំណងនៃការធ្វើដំណើរនោះ ហើយពេលបំពេញតម្រូវការរួច ត្រូវវិលត្រឡប់ចូលផ្ទះអ្នកវិញ!

រាល់ការប្រើប្រាស់ការអនុញ្ញាតរបស់សមត្ថកិច្ចក្នុងគោលបំណងផ្សេង គឺជាការបំពានវិធានការរដ្ឋបាល ដែលអ្នកនឹងប្រឈមនឹងការទទួលទណ្ឌកម្ម! ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖