ខេត្តកំពង់ឆ្នាំង ៖ ផ្ទះប្រជាពលរដ្ឋ២ខ្នងនៅស្រុកកំពង់លែង បានរងផលប៉ះពាល់ពីគ្រោះធម្មជាតិ បណ្តាលឲ្យបាក់រលំ ហេតុការណ៍គ្រោះធម្មជាតិនេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នៅឃុំស្វាយរំពា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាកើតហេតុ ឥទ្ធិពលគ្រោះធម្មជាតិមួយបានបោកបក់យ៉ាងខ្លាំងមកចំនៅភូមិក្នុង របស់ឃុំស្វាយរំពារ បង្ករឲ្យផ្ទះប្រជាពលរដ្ឋ២ខ្នងប៉ើងរបើកដំបូល និង ដួលរលំ បណ្តាលខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋមួយចំនួនផងដែរ ។ ប៉ុន្តែឥទ្ធពលនៃគ្រោះធម្មជាតិនេះមិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់មនុស្សនិងសត្វនោះទេ ហើយនៅពេលនេះ អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋនៅតំបន់នោះ កំពុងជួយប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ ៕
ដោយ៖ ចន្ថា