ភ្នំពេញ៖ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការស្លាប់របស់មនុស្ស២នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ-១៩។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ចំនួន ០២នាក់ទៀតហេីយ ដែលបានស្លាប់ដោយសារកូវីដ-១៩ ក្នុងនោះបុរសម្នាក់ អាយុ ៥៥ឆ្នាំ រស់នៅសង្កាត់អូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ និងបុរសខ្មែរម្នាក់ទៀត ៤៩ឆ្នាំ រស់នៅសង្កាត់អូរឫស្សីកែវ ខណ្ឌឬស្សីកែវ៕
សូមអានព័ត៌មានលម្អិតនៅក្នុងលិខិតរបស់ក្រសួងសុខាភិបាលកម្ពុជា មានដូចខាងក្រោម៖
ដោយ៖ សហការី