ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជំងឺជនជាតិខ្មែរ​ ពីរនាក់ទៀត​ហើយ​ ម្នាក់​អាយុ​ ៥៥ឆ្នាំ​ និងម្នាក់​ទៀត​ អាយុ៤៩​ ស្លាប់​ដោយសារជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​៖ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការស្លាប់របស់មនុស្ស២នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ-១៩។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ បានបញ្ជាក់ថា​ អ្នកជំងឺកូវីដ-១៩ចំនួន ០២នាក់ទៀតហេីយ​ ដែលបានស្លាប់ដោយសារកូវីដ-១៩​ ក្នុងនោះបុរសម្នាក់ អាយុ ៥៥ឆ្នាំ​ រស់នៅ​សង្កាត់​អូរឫស្សី​ ខណ្ឌ៧មករា​ រាជធានី​ភ្នំពេញ​ និងបុរសខ្មែរម្នាក់ទៀត ៤៩ឆ្នាំ​ រស់នៅ​សង្កាត់​អូរឫស្សី​កែវ​ ខណ្ឌឬស្សីកែវ​៕

សូមអានព័ត៌មានលម្អិតនៅក្នុង​លិខិត​របស់ក្រសួងសុខាភិបាលកម្ពុជា​ មានដូចខាងក្រោម​៖

ដោយ៖ សហការី


ចែករំលែក៖