យន្តហោះធុនតូចមួយគ្រឿងបានធ្លាក់ចូលក្នុងវាលស្មៅមួយកន្លែង នៅភាគខាងកើតទីក្រុងប៉ារីស ប្រទេសបារាំងបណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់។
នៅថ្ងៃទី១៨ ខែមេសា(ពេលវេលាក្នុងតំបន់)យន្តហោះធុនតូចមួយគ្រឿងប្រភេទ Robin DR400 ហោះហើរចេញពីតំបន់ Beauvais ស្ថិតនៅភាគឦសានទីក្រុងប៉ារីស ដើម្បីហ្វឹកហាត់ ប៉ុន្តែក៏ជួបបញ្ហាបណ្តាលឲ្យធ្លាក់នៅវាលស្មៅភាគខាងជើងប្រទេសបារំាង ។
តាមប្រភពព័ត៌មានពីកម្លាំងសន្តិសុខ អាកាសយានដ្ឋាន Lognes-Emerainville បានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅក្នុងតំបន់មានចម្ងាយពីទីក្រុងប៉ារីស៤៥គីឡូម៉ែត្រនៅភាគខាងកើត។
ក្រោយកើតហេតុកម្លាំងប៉ូលិស បានទៅដល់កន្លែងនោះភ្លាមៗ ដើម្បីជួយសង្គ្រោះ និងបើកការស្រាវជ្រាវពីមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើ ៕ ដោយ៖ ធីរីណា
រូបភាព៖ phapluatxahoi