ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់​ខ្លួន​មុខសញ្ញាប្រេីប្រាស់គ្រឿង​ញៀន០៣នាក់​ នៅស្រុកពញាក្រែក

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ កម្លាំងជំនាញ ផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោងកាង នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់មួយកន្លែងត្រង់ចំណុចរោងជាងប៉ះកង់ឡាន ស្ថិតនៅភូមិពោធិ៍រោងលិច ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហេីយបានឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ ដកហូតថ្នាំញៀនចំនួន០៤​ក​ញ្ចប់ និងឧបករណ៍សេពថ្នាំញៀន ០១សម្រាប់ ។ 

ជនសង្ស័យចំនួន០៣នាក់ដែលឃាត់ខ្លួន​ បានវេលាម៉ោង១០៖៣០នាទី​ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១រួមមាន​ ៖​ 

១. ឈ្មោះ ទុយ ប៊ុណ្ណា ភេទប្រុស អាយុ ៣៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ ឃុំ កើតហេតុខាងលើ​ ។ 

២. ឈ្មោះ ជុក ជា ភេទ ប្រុស អាយុ ៤២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ បត់ទន្លា ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ​ ។ 

៣. ឈ្មោះ យ៉ូ ភារម្យ ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ បត់ទន្លា ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាមួយគ្នា ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួម នឹងវត្ថុតាងខាង​លើត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីធ្វើការ​សាកសួរ និងចងក្រងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ដោយ៖ ​វណ្ណៈ


ចែករំលែក៖