ព័ត៌មានទាន់ហេតុការណ៍៖

សមាជិកអតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ដូសទី២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល

ចែករំលែក៖

ខេត្តកណ្ដាល៖ សមាជិសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល និងក្រុមគ្រួសារ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ដូសទី២នៅ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ។ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់អតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល នៅព្រឹកនេះ ក៏មានការចូលរួម ពីលោម ឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងទទួលត្រួតពិនិត្យការចាក់វ៉ាក់សាំង ទិសភូមិភាគពិសេស រួមដំណើរដោយ លោក ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល ប្រធាន អនុប្រធាន (ស្នងការខេត្ត មេបញ្ជាការកងអាវុធហត្ថខេត្ត ប្រធានមន្ទីរសង្គមកិច្ចខេត្ត និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត) ។

សមាជិកអតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល និងក្រុមគ្រួសារ ដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាលើកទី២ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានគិតគូរពីសុខទុក្ខរបស់អតីតយុទ្ធជន ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រឈមនឹងជំងឺកូវីដ-១៩ ហើយការចាក់វ៉ាក់សាំងនេះ គឺជាការស្ម័គ្រចិត្តរបស់អតីតយុទ្ធជនកម្ពុជាទាំងអស់ ដើម្បីការពារខ្លួនឯង និងបញ្ចៀសបាននូវការចម្លងជំងឺ ទៅក្រុមគ្រួសារ និងអ្នកដទៃផ្សេងទៀត ហើយក៏ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេសផងដែរ។

លោក ឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា អគ្គលេខាធិការរង ស.អ.ក និងទទួលត្រួតពិនិត្យការចាក់វ៉ាក់សាំង ទិសភូមិភាគពិសេស បានជំរុញឱ្យក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ដូសទី២នេះ ត្រូវយកចិត្តទុកដោក់ខ្ពស់បំផុតទៅលើវិធានការនានា ដាក់ចេញដោក្រសួងសុខាភិបាល។

យុទ្ធនាការនៃការចាកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ (ស៊ីណូវ៉ាក់ Sinovac Vaccine) ដូសទី២ ជូនដល់សមាជិក សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល សំរាប់ក្រុងតាខ្មៅខេត្តកណ្តាល សំរាប់ការចាក់នៅថ្ងៃទី១នេះ បានចំនួនជិត៣០០នាក់ ហើយក្រុមការងារចាក់វ៉ាក់សំាងនេះនិងបន្តចាក់នៅក្នុងមន្ទីរពេទ្យបង្អែកក្រុងតាខ្មៅ ជាបន្តបន្ទាប់ទៀត។

គួរបញ្ជាក់ថា ក្រុមគ្រួសារ និងសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាលនៅថ្ងៃនេះ ក៏ទទួលបានការឧបត្ថម្ភពី សប្បុរសជន មាន ស្នងការនគរបាលខេត្ត មេបញ្ចាការកងរាជអាវុធហត្ថខេត្ត និងអធិការក្រុងតាខ្មៅ នូវអាហារសម្រន់ និងភេសជ្ជៈ តាមរយៈសមាគមនអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល ដែលបានអញ្ជីញមកទទួលការចាក់វ៉ាក់សាំងនេះផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖