ព័ត៌មានទាន់ហេតុការណ៍៖

ចូរមើលកាលបរិច្ឆេទ អំពីទីតាំងនៃការចាក់វ៉ាក់សាំងទាំងដូសទី១ និងដូសទី២ ដោយក្រុមគ្រូពេទ្យយោធា ជូនដល់ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ដែលមាន “តំបន់ក្រហម”

ចែករំលែក៖

ភ្នំពេញ៖ យប់ថ្ងៃ២៩ខែមេសាឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានចេញ សេចក្ដីប្រកាសព័ត៌មាន  អំពីទីតាំងនៃការចាក់វ៉ាក់សាំងទាំងដូសទី១ និងដូសទី២ ដោយក្រុមគ្រូពេទ្យយោធា នៃកងយោធពលខេមរភូមិន្ទ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌចំនួន០៤ រួមមាន ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ដែលមាន “តំបន់ក្រហម” និងមានចំនួនកម្មករ-កម្មការិនីច្រើនកំពុងស្នាក់នៅ។
រដ្ឋបាលរាជធានីភ្នំពេញ សូមប្រកាសជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបាន ជ្រាបថា, ដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ក្នុងនាមអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងរាជធានីភ្នំពេញ និងដោយមាន ការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានសម្រេចប្រគល់ភារកិច្ចជូន ក្រុមគ្រូពេទ្យយោធា កងយោធពលខេមរភូមិន្ទ ដើម្បីទទួលបន្ទុកចាក់វាក់សាំងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌចំនួន ០៤ រួមមាន ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ដែលមាន “តំបន់ក្រហម” និងមានចំនួនកម្មករ-កម្មការិនីច្រើនកំពុងស្នាក់នៅ។

ចំពោះនីតិវិធី និងដំណើរការនៃការចាក់រាំកំសាំងទាំងដួសទី១ និងដូសទី២ ត្រូវអនុវត្តតាមផែនការរបស់ក្រុម ការងារចាក់វាក់សាំងកូវីដ-១៩ ក.ជ.គ របស់ក្រសួងការពារជាតិ ដោយត្រូវចាប់ផ្តើមចាក់វាំកំលាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ តទៅ ក្រោមការសម្របសម្រួលទីតាំងដោយ រដ្ឋបាលរាជធានីភ្នំពេញ ដូចខាងក្រោម៖ តាមតារាងបញ្ជាក់ខាងក្រោម។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេសប្រជាពលរដ្ឋ ទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រខណ្ឌខាងលើ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្ត ការងារនេះ ឱ្យមានប្រសិទ្ធភាព និងលទ្ធផលល្អ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖