ព័ត៌មានទាន់ហេតុការណ៍៖

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កេតឃើញតាមរយៈបណ្ដាញសង្គម ដោយមានជនឆ្លៀត ឱកាសមួយចំនួនបានបំផុសព័ត៌មានក្នុងន័យញុះញង់ និងបង្កើតចលាចលនៅក្នុងស្ថានភាព

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កេតឃើញតាមរយៈបណ្ដាញសង្គម ដោយមានជនឆ្លៀត ឱកាសមួយចំនួនបានបំផុសព័ត៌មានក្នុងន័យញុះញង់ និងបង្កើតចលាចលនៅក្នុងស្ថានភាព ។ អង្គភាពនេះចង់អោយមានការចូលរួមទប់ស្កាត់ឱ្យបាននូវការរីករាលដាលមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ។

បើយោងតាម សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា, អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កេតឃើញតាមរយៈបណ្ដាញសង្គម ដោយមានជនឆ្លៀត ឱកាសមួយចំនួនបានបំផុសព័ត៌មានក្នុងន័យញុះញង់ និងបង្កើតចលាចលនៅក្នុងស្ថានភាព ដែលប្រជាជាតិកំពុងប្រឈម នឹងបញ្ហាជំងឺរាតត្បាតនៃមេរោគកូវីដ-១៩ បណ្តាលឱ្យមានភាពសោកសៅបំផុត ចំពោះការបាត់បង់ជីវិតប្រជាពលរដ្ឋជាបន្ត បន្ទាប់។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមស្នើឱ្យជនទាំងអស់នោះ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនោះ ដ្បិតការផ្សព្វផ្សាយទាំងនោះ គឺជាទង្វើវាយប្រហារ និងរំលោភច្បាប់ និងត្រូវផ្តន្ទាទោសដោយពុំមានការលើកលែង។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមគោរពជម្រាបជូនសារជាថ្មីម្តងទៀត ជូនប្រជាពលរដ្ឋដែលមាន តម្រូវការ ។ ស្បៀងអាហារបន្ទាន់ចំពោះមុខ“ជាគោលដៅអាទិភាព សូមទំនាក់ទំនងដូចខាងក្រោម៖ រដ្ឋបាលរាជធានីភ្នំពេញ : Hot Line ១២៩៩ / ០៧៧ ៨៥៦ ៩៦៦ / ០៩៨ ៣៧៩ ៧៧៧ / ០៩៩ ៤២៩ ០៤០ ទំនាក់ទំនងក្នុងការទិញម្ហូបអាហារ ក្រសួងពាណិជ្ជកម្ម : ០១២ ៧៦៧ ០៤៣ / ០៨៩ ៣៥៥ ៦៩៦ / ០៦៩ ៥២៤ ៤៩៩_/០១៥_៨០៥៣១៣/០១៧ ៨៥៥ ០១១ /០១២ ៩១៧ ៧៦០/០៦៩ ៣៣៦ ៦៦៧ ០១៧ ៨៨២ ៨៣៨ /០១០ ៤៤៧ ៣២៧/០១៥ ៩០០ ០២៥ ០១៧ ៦៦៥ ៥៩៥ /០១៧ ៤៩២_២៥៦/០៩២ ៨៦៨ ៦៩៦ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល : សម្របសម្រួលការងារទូទៅ ០៩២ ៨៧២ ៣៣៥ / ០១៧ ៩៦៦ ៩៩០/ ០៧០ ៦២៨ ៥៦០
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមឆ្លៀតឱកាសដ៏ស្រួចស្រាល់នេះ សូមថ្លែងអំណរគុណដ៏ជ្រាល ជៅគោរពជូនដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបាននឹងកំពុងចូលរួមយ៉ាងមោះមុត ក្នុងបេសកកម្មប្រកបដ៏កិត្តិយស និងឧត្តុងឧត្តមនេះ ជាពិសេសបងប្អូនជនរួមជាតិ ដែលបានចូលរួមសហការប្រកបដោយភាពថ្លៃថ្នូរ និងប្រវត្តិសាស្ត្រ ដើម្បីចូលរួមទប់ស្កាត់ឱ្យបាននូវការរីករាលដាលមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ៕

ដោយ ៖ សិលា


ចែករំលែក៖