ព័ត៌មានទាន់ហេតុការណ៍៖

ដើមពោធិ៍ ប្រវត្តិរឿងទុំទាវ ស្នេហ៍ស្មោះ១និង១សុខចិត្តក្ស័យជីវិតទាំង២នាក់នោះ បានរលំបាក់ដួលហើយ ដោយសារខ្យល់ព្យុះកន្ត្រាក់ !

ចែករំលែក៖

ភ្នំពេញ៖ “ឧកញ៉ា អរជូន ខ្លួនមានបុណ្យ មិនគិតកែកុនឆាប់រហ័ស ចាប់អាចោរ(ទុំ)ចិត្តមានៈ ទាញពីលើផ្ទះ ទម្លាក់វាទៅ ” !។ នេះឬអ្នកកាន់សីល៨ ដែលមានចិត្តទោសៈមោហៈ គឺម្តាយនាង(ទាវ)បានបង្ខំអោយ ឧកញ៉ា អរជូន ដែលជាដន្លងក្រោយអត់ទាន់ស្របច្បាប់ អោយចាប់ធ្វើបាប(ទុំ) ខណៈ(ទុំ) តាមមកយកនាង(ទាវ)ជាភរិយា ត្រូវស្តេច(ព្រះមហាក្សត្រ)រៀបចំផ្សំផ្គុំអោយជា(ប្តី-ប្រពន្ធ)នឹងគ្នាហើយនោះ តែម្តាយនាង(ទាវ)បានភូកកុហកកូនស្រីថា ខ្លួនមានជម្ងឺធ្ងន់នៅស្រុកកំណើត ដល់នាង(ទាវ)មកដល់ផ្ទះ ក៏ចាប់នាងបង្ខំរៀបការអង្គុយផ្ទឹមជាមួយ(មុឺនងួន)ដែលជាកូនប្រុស (ឧកញ៉ា អរជូន) ដើម្បីបំបែក(ទាវ)ពី(ទុំ)ទាំងគាត់ដឹងថា, (ទាវនិងទុំ)ត្រូវស្តេច(ព្រះមហាក្សត្រ)រៀបការផ្សំផ្គុំជា(ប្តី-ប្រពន្ធ) នោះហើយក្តី ។
ទីបំផុត ! ក្នុងសម័យសក្តិភូមិ មិនយកច្បាប់ជាធំ ក៏គេបំបែកនាង(ទាវ)ពី(ទុំ) រហូតដល់យក(ទុំ) ទៅសម្លាប់ចោលនៅក្រោមដើមពោធិ៍ជើងខាល ។ ហើយនាង(ទាវ) ដោយចិត្តស្នេហ៍បរិសុទ្ធ១និង១ នាងក៏បានសម្រេចចិត្តសម្លាប់ខ្លួនទៅជាមួយ(ទុំ)ក្រោមដើមពោធិ៍ជើងខាល ជាមួយគ្នា ។
មកដល់រសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ដើមពោធិ៍ជើងខាល ប្រវត្តិស្នេហ៍(ទាវនិងទុំ)បានដួលរលំហើយ ដោយសារគ្រោះធម្មជាតិ ព្យុះខ្យល់កន្ត្រាក់ ធ្វើអោយលុបដានប្រវត្តិស្នេហាដ៏កំសត់ តស៊ូប្តូរផ្តាច់ (ទុំនិងទាវ)នេះ ហើយក៏ជារឿងប្រលោមលោកក្នុងអក្សរសីល៍ខ្មែរ ផងដែរ ។
តាមពិតការស្លាប់របស់(ទុំនិងទាវ) គឺដោយសារសង្គម និងតួអង្គទាំង២ ខ្វះការតស៊ូមតិរើបម្រាស់ពីសម័យសក្តិភូមិ តែប៉ុណ្ណោះ។
សូមទោសផងបើសំណេរមានការខុសឆ្គង មេត្តាខន្តី អភ័យទោសផង ខណៈសម័យនោះ (ទាវនិងទុំ) សច្ចាក្នុងចិត្តហើយ គឺស្នេហាពួកគេ គ្មានថ្ងៃបែកគ្នាបានឡើយ ទោះផែនដីរួញមានទំហំបុិនស្លឹកក្រសាំងក៏ដោយ ក៏គេមិនបែកគ្នាឡើយ ទោះស្លាប់ ឬរស់ ។

សូមបញ្ជាក់ថា, គួរអោយសោកស្តាយ ! ដើមពោធិ៍ ប្រវត្តិរឿងទុំទាវ ទីមរណានៃទុំនិងទាវ នៅក្រោមដើមពោធិ៍ជើងខាល ខេត្តត្បូងឃ្មុំ បានដួលរលំបាក់ ហើយដោយសាររងនូវ ភ្លៀងផ្គរខ្យល់ កន្រ្តាក់ បោកបក់ខ្លាំងបែបនេះសោះ..ខណៈដើមពោធិ៍នេះ មានអាយុកាលរាប់រយឆ្នាំនោះ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖