ខេត្តបាត់ដំបង៖ នៅព្រលប់ថ្ងៃទី៧ ខែឧសភាឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ៖ យោងតាមលទ្ធផលវិភាគវត្ថុសំណាករកវីរុសកូវីដ-១៩ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ . បានរកឃើញអ្នកជំងឺកូវីដ-១៩ ដែលបានវិលត្រឡប់មកពីរាជធានីភ្នំពេញចំនួន ៤នាក់ ក្នុងនោះមានក្មេងចំនួន ៣នាក់ ដែលមានរាយនាមដូចខាងក្រោម ៖
១-ឈ្មោះ ហ៊ុន លី ភេទស្រី អាយុ ៤៤ឆ្នាំ អាសយដ្ឋានរស់នៅភូមិតាសែន ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង នៅផ្ទះមើលថែចៅ និងទៅព្យាបាលជំងឺនៅរាជធានីភ្នំពេញ (ត្រូវជាម្តាយ និងជីដូនដែលបានឆ្លងជំងឺកូវីដ-១៩ដូចគ្នា)
២-ឈ្មោះ វង្ស ស្រីនាត ភេទស្រី អាយុ ០៧ឆ្នាំ អាសយដ្ឋានរស់នៅភូមិតាសែន ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង (ត្រូវជាកូនរបស់ឈ្មោះ ហ៊ុន លី)
៣-ឈ្មោះ វង្ស ធី ភេទប្រុស អាយុ ១០ឆ្នាំ អាសយដ្ឋានរស់នៅភូមិតាសែន ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង (ត្រូវជាកូនរបស់ឈ្មោះ ហ៊ុន លី )
៤-ឈ្មោះ ឡុត រិទ្ធី ភេទប្រុស អាយុ ១ឆ្នាំ អាសយដ្ឋានរស់នៅភូមិតាសែន ឃុំត្រាង, ស្រុកកំរៀង ខេត្តបាត់ដំបង (ត្រូវជាចៅរបស់ឈ្មោះ ហ៊ុន លី )។
អ្នកជំងឺកូវីដ-១៩ខាងលើ បានវិលត្រឡប់ពីរាជធានីភ្នំពេញដោយរថយន្តសាំយ៉ុងមិនចាំស្លាកលេខ មកដល់មូលដ្ឋានភូមិ ឃុំខាងលើ ត្រូវបានអាជ្ញាធរនាំយកទៅធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលសុខភាពត្រាង និងបានយកសំណាកទៅវិភាគទទួលបានលទ្ធផលនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ ឃើញថា៖ មានជំងឺកូវីដ-១៩ ហើយបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។ ចាប់ផ្តើមពី មានការផ្ទុកជំងឺកូវីដ-១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ-១៩ចំនួន ៤០នាក់ បានព្យាបាលជាសះស្បើយ ២៨នាក់ និងកំពុងសម្រាកព្យាបាល ១២នាក់ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា