ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះចុះពីលេីស្ពានស្ទឹងមានជ័យលឿនពេកជ្រុលទៅបុកខឿនផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

      ភ្នំពេញ​ ៖​ បុរសម្នាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជនដឹកយកទៅព្យាបាលភ្លាមៗ​ បន្ទាប់ពីជិះម៉ូតូដឹកអីវ៉ាន់យ៉ាងលឿនចុះពីស្ពានអាកាសស្ទឹងមានជ័យ​ជ្រុលទៅបុកខឿនផ្លូវពេញទំហឹង​ កាលពីវេលាម៉ោង៩​ និង៥០នាទីយប់​ ថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ​២០២១​ នៅត្រង់ចំណុចស្ពានអាកាសស្ទឹងមានជ័យ​ ក្នុងសង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុគេឃេីញបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាក​ SUZUKI Viva ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1BZ-3271ធ្វេីដំណេីរចុះពីលេីស្ពានអាកាសស្ទឹងមានជ័យ​ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុដែ់លជាកន្លែងផ្លូវកោង​បួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកខឿនផ្លូវពេញទំហឹង​ បណ្ដាលឲ្យបុរសជាម្ចាស់ម៉ូតូដួលត្រឡប់ត្រឡិន​ សន្លប់ស្ដួកស្ដឹងនៅនឹងកន្លែង​ រីឯម៉ូតូរងការខូចខាតតិចតួច​ ។ 

    ក្រោយកើតហេតុ​ភ្លាមៗ​ សមត្ថកិច្ចមូលដ្ឋានដែលប្រចាំការនៅក្បែរកន្លែងនោះបានទាក់ទងទៅរថយន្តសាមុយឲ្យមកដឹកជនរងគ្រោះយកទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះជីវិត​ ។ ដោយឡែកម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាល​ស្ទឹងមានជ័យ​ទី១​ អូសយកទៅរក្សាទុកបណ្ដោះអាសន្ន​ រង់ចាំប្រគល់ជូនម្ចាស់និងសាច់ញាតិនៅពេលក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖