ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាខ្ទាតស្រ្តីម្នាក់ចូលក្រោមរថយន្តកិនស្លាប់ មួយរំពេចនិងម្នាក់ទៀតរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីបានជិះម៉ូតូបុកគ្នាជាមួយនិងម៉ូតូ រួចប៉ើងខ្ទាតចូលក្រោមរថយន្តកិនពីលើ ចំណែកជនរងគ្រោះម្នាក់ទៀតបានរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៨ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ណ្ដោយផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ៨២ និងលេខ ៨៣ នេះស្ថិតក្នុងនៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ125 ពាក់ស្លាកលេខកំពង់ឆ្នាំង១C-៩៩៩៨បើកបរដោយស្ត្រីឈ្មោះ ឆៃ ស្រីមុំ អាយុ ៣៨ឆ្នាំមានទីលំនៅភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ក្នុងដំណើរ ពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយនឹងម៉ូតូមួយគ្រឿងទៀតម៉ាកសេ125 ស៊េរី២០១៦ ពាក់ស្លាកលេខកំពង់ឆ្នាំង១H-២៣៣៩ បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្ដសញ្ញាណ  ក្នុងដំណើរច្រាសទិសគ្នា បណ្ដាលឲ្យស្ត្រីម្នាក់ឈ្មោះ ឆៃ ស្រីមុំ ដួលទៅលើថ្នល់ជាតិ ហើយក៏ត្រូវរថយន្ត ក្រឡុកស៊ីម៉ងត៍ មួយគ្រឿងបើកមកដល់បានកិនស្ត្រីរងគ្រោះបណ្ដាលឲ្យស្លាប់យ៉ាងអាណោច អាធ័មនៅកន្លែងកើតហេតុតែម្តង និងបុរសម្នាក់ទៀតបានរងរបួសជាទម្ងន់ ដោយបាក់ជើងហើយត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ ។

ក្រោយពេលកើតហេតុត្រូវសមត្ថកិច្ចបានយកមធ្យោបាយបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយ ៖ ចន្ថា


ចែករំលែក៖