ខេត្តក្រចេះ ៖ រដ្ឋបាលខេត្ដក្រចេះ សូមចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំជាមួយបងប្អូនក្រុមគ្រួសារសព បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរបណ្តាលមកពីវិរុសកូវីដ-១៩ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ។
ករណីស្លាប់ស្ត្រីជនជាតិខ្មែរ អាយុ ៧១ឆាំ្ន ដោយសារជំងឺកូវីដ-១៩ រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ជ្រាបថា យោងតាមរបាយការណ៍របស់មន្ទីរពេទ្យបង្អែកខេត្តក្រចេះបានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរឈ្មោះ មាស ចិន អាយុ ៧១ឆ្នាំ រស់នៅភូមិរលួស ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ បានស្លាប់បាត់បង់ជីវិតដោយសារ ជំងឺកូវីដ-១៩ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២០: ០០ នាទី ។
នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ឈ្មោះ មាស ចិន បានចូលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្តក្រចេះ ក្រុមគ្រូពេទ្យជំនាញបានយកសំណាកធ្វើតេស្តរហ័សរកឃើញមានផ្ទុកជំងឺកូវីដ-១៩ ប៉ុន្ត ដោយស្ថានភាពអ្នកជំងឺមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវបណ្ដាលមកពីវីរុសកូវីដ-១៩ ទោះបីក្រុមគ្រូពេទ្យ បានខិតខំជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយសង្គ្រោះអ្នកជំងឺបានទើបបណ្ដាល ឱ្យស្លាប់បាត់បង់ជីវិត។
រដ្ឋបាលខេត្តក្រចេះ សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណៈទុក្ខយ៉ាង ក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា