ព័ត៌មានទាន់ហេតុការណ៍៖

តូបលក់នំCAKE ជាប់ស្តុបថ្នល់បត់ខណ្ឌដង្កោ​ ត្រូវអគ្គិភ័យឆាបឆេះស្ទេីទាំងស្រុង

ចែករំលែក៖

ភ្នំពេញ​ ៖​ មានតូបលក់នំCAKE មួយកន្លែងជាប់ស្តុបថ្នល់បត់​ តាមផ្លូវ២១៧​ ក្នុងភូមិថ្មី​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ត្រូវបានអគ្គិភ័យឆាបឆេះស្ទេីតែទាំងស្រុង​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងអាជ្ញាធរខណ្ឌដង្កោ​ ចុះអន្តរាគមន៍កាលពីវេលាម៉ោង១០​ និង៣០នាទីយប់​ ថ្ងៃទី១៦​ ខែសីហា​ ឆ្នាំ​២០២១​ ។ 

    តាមប្រភពព័ត៌មានពីអ្នកជិតខាងក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនកេីតហេតុគេឮសំឡេងផ្ទុះចេញពីខាងក្នុងតូបលក់នំCAKE ខាងលេី​ រួចក៏រាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឲ្យជួយអន្តរាគមន៍​ ។​ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម​ ហេីយទីតាំងខាងលេីក៏មិនឆ្ងាយពីកន្លែងផងនោះ​ អាជ្ញាធរមូលដ្ឋាន​និងមន្ត្រីជំនាញ​បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងចុះមកដល់ហេីយធ្វេីការបាញ់ពន្លត់អស់ទឹកចំនួនមួយឡានក៏រលត់ទៅវិញជាស្ថាពរ​ ដោយប្រេីពេលពន្លត់ប្រហែល២០នាទីប៉ុណ្ណោះ​ ហេីយក៏មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួស​ និងរាលដាលដល់ផ្ទះអ្នកជិតខាងផងដែរ​ ។ 

    បេីតាមសម្ដីបុរសម្នាក់​ដែលជាម្ចាស់តូបលក់នំCAKE ខាងលេី​សុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា​ រាល់ថ្ងៃគាត់លក់នំCAKE និងសម្ភារៈធ្វេីខួបកំណេីត​ ហេីយរាល់ពេលព្រលប់មុនអាជ្ញាធរដាក់បម្រាមគោចរ​ គាត់ក៏បានដោតខ្សែភ្លេីងដេីម្បីក្លាសេនំកុំឲ្យខូច​រួចបិទទ្វារត្រឡប់ទៅផ្ទះ​សម្រាក​ ស្រាប់តែនៅថ្ងៃកេីតហេតុក៏កេីតមានអគ្គិភ័យឆាបឆេះតូបរបស់គាត់បែបនេះ​ ។ 

    ក្នុងករណីនេះ​ អាជ្ញាធរមូលដ្ឋានបានឲ្យដឹងដែរថា​ មូលហេតុនៃការឆាបឆេះនេះគឺបណ្ដាលមកពី​ ឆ្លងចរន្តអគ្គិសនី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖