ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​បរិស្ថាន​ រៀបចំខិត្តប័ណ្ណ (Leaflet) និងផ្ទាំងរូបភាព(Poster)​ ផ្សព្វផ្សាយស្តីពីនីតិវិធីនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងយន្តការដោះស្រាយផលប៉ះពាល់

ចែករំលែក៖

ភ្នំពេញ​៖​ បើ​យោង​តាម​ការបង្ហោះហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី១៧​ ខែសីហា​ ឆ្នាំ​២០២១នេះ​ថា៖​ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃអគ្គនាយកដ្ឋានគាំពារបរិស្ថានរបស់ក្រសួងបរិស្ថាន បានរៀបចំខិត្តប័ណ្ណ (Leaflet) និងផ្ទាំងរូបភាព(Poster)ផ្សព្វផ្សាយស្តីពីនីតិវិធីនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងយន្តការដោះស្រាយផលប៉ះពាល់លើការតាំងទីលំនៅដ្ឋានដោយមិនស្ម័គ្រចិត្តសម្រាប់គម្រោងអភិវឌ្ឍន៍ឯកជន ដែលបានដកស្រង់ចេញពីសៀវភៅណែនាំស្តីពី ការងារដោះស្រាយផលប៉ះពាល់លើការតាំងទីលំនៅដ្ឋានដោយមិនស្ម័គ្រចិត្តសម្រាប់គម្រោងអភិវឌ្ឍន៍ឯកជនដែលបានឯកភាពក្នុងអង្គសិក្ខាសាលា កាលពី ថ្ងៃទី៣០ ខែកក្ក ដា ឆ្នាំ២០២១ ថ្មីៗនេះ។

ក្រសួង​បរិស្ថាន​ បានបញ្ជាក់បន្ថែមទៀតថា​ ចំពោះ​ការរៀបចំខិត្តប័ណ្ណ (Leaflet) និងផ្ទាំងរូបភាព(Poster) ផ្សព្វផ្សាយនេះមានគោលបំណង៖

– ផ្សព្វផ្សាយពីនីតិវិធីនៃកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៅក្នុងព្រះរាជាណាចក្រកម្ពុជាដល់សាធារណជន និងស្ថាប័នពាក់ព័ន្ធបានយល់ពីកិច្ចដំណើរការនេះ

– ផ្សព្វផ្សាយពីនីតិវិធីក្នុងការដោះស្រាយបណ្តឹងតវ៉ាអំពីផលប៉ះពាល់លើការតាំងលំនៅដ្ឋានដោយមិនស្ម័គ្រចិត្ត សម្រាប់គម្រោងវិនិយោគឯកជន

– បង្កលក្ខណៈងាយស្រួលដល់សាធារណជនអាចទទួលបានព័ត៌មាន និងទិន្នន័យបានគ្រប់ជ្រុងជ្រោយ៕

ដោយ​៖សហការី​


ចែករំលែក៖