ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវបានដឹកនាំកម្លាំងផ្នែកសណ្ដាប់ធ្នាប់និងកម្លាំងប៉ុស្តិ៍នៃអធិការដ្ឋានចុះសម្រួលការកកស្ទះ និងរៀបចំសណ្ដាប់ធ្នាប់តាមសាលារៀនក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង៧៖០០នាទី ព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ កម្លាំងផែនសណ្ដាប់ធ្នាប់និងកម្លាំងប៉ុស្តិ៍បានចុះសម្រួលការកកស្ទះ និងរៀបចំសណ្ដាប់ធ្នាប់នៅតាមសាលារៀនក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ដែលបានបើកដំណើរការឡើងវិញ។សាលារៀនដែលបានបើកដំណើរការឡើងវិញនោះមាន៖

  ១-វិទ្យាល័យទួលសុវណ្ណារាម(សង្កាត់ទួលសង្កែទី១)

  ២-វិទ្យាល័យឫស្សីកែវ(សង្កាត់ឫស្សីកែវ)

  ៣-វិទ្យាល័យហ៊ុន សែន ចំរើនជាតិច្រាំងចំរេះ១ ( សង្កាត់ច្រាំងចំរេះ១)

  ៤-វិទ្យាល័យចម្រើនរដ្ឋ (សង្កាត់ស្វាយប៉ាក)៕

ដោយ៖ ជីណា


ចែករំលែក៖