ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់ក្លាយជាហិង្សាបណ្តាលឲ្យមនុស្ស៣​នាក់រងរបួស​ និង​ម៉ូតូ២គ្រឿងខូចខាត​ ជនដៃដល់ត្រូវឃាត់ខ្លួន

ចែករំលែក៖

ខេត្ត​បាត់ដំបង​ ៖​ ​លោក​វរសេនីយ៍ឯក​ លឹ​ម​ ពុ​ទ្ធី​ឡា​ ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្ម​ទណ្ឌ​ នៅ​ថ្ងៃ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០២១​ រួមជាមួយលោក​វរសេនីយ៍ទោ​ ហេង​ បារាំង​ អធិការ​នគរបាល​ស្រុក​ភ្នំព្រឹក​ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ផ្នែក​នគរបាល​យុត្តិធម៌​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំព្រឹក​ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បារាំង​ធ្លាក់​ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យម្នាក់ក្នុងករណីបង្កហិង្សាបណ្តាលឲ្យមនុស្ស៣នាក់រងរបួស។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ​ ឆ​ន​ តេ​វីត​ ភេទ​ប្រុស​ អាយុ​ ១៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ទួល​ជ្រៃ​ ឃុំ​បារាំង​ធ្លាក់​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ បានប្រើ​កាំបិត​និង​ពូថៅ​  បង្កហិង្សាបណ្តាលឲ្យមនុស្ស៣នាក់របួសនិងកាប់បំផ្លាញម៉ូតូ២គ្រឿង ។​

តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា​ មូលហេតុ​ដែល​ឈាន​ដល់​ការ​ឃាត់ខ្លួន​នេះ​ គឺ​កាលពី​ថ្ងៃ​ទី​០៥​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ប្រមាណ​១៤​និង​៣០​នាទី​ នៅ​ចំណុចក្រុម​ទី​០៦​ ស្ថិត​នៅ​ភូមិ​ភ្នំព្រឹក​ ឃុំ​ភ្នំព្រឹក​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ មានទំនាស់ក្លាយជាហិង្សា​មួយ​បាន​កើតឡើង​ ដែល​ករណី​នេះ​បង្ក​ដោយ​ជនសង្ស័យ​ខាងលើ​ ប្រើប្រាស់​កាំបិត​និង​ពូថៅ​ប្រព្រឹត្តទៅ​លើ​ជន​រង​គ្រោះ​ចំនួន​ ០៣​នាក់​ ១.​ឈ្មោះ​ អឿ​ន​ សឿ​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ភ្នំព្រឹក​ ឃុំ​ភ្នំព្រឹក​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ ២.​ឈ្មោះ​ ហ៊​ត់​ តាំង​ហី​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ភ្នំព្រឹក​ ឃុំ​ភ្នំព្រឹក​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ និង​៣.​ឈ្មោះ​ វ៉ា​ន់​ ភព​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ភ្នំព្រឹក​ ឃុំ​ភ្នំព្រឹក​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ បណ្តាល​ឱ្យ​អ្នក​ទាំង​ ០៣​នាក់​ទទួល​រង​របួស​ និង​ខូចខាត​ម៉ូតូ​ចំនួន​ ២​គ្រឿង​ ។​

ម៉ូតូ​ដែល​ត្រូវ​ជនសង្ស័យ​វាយ​បំផ្លាញ​នោះ​គឺ​ ម៉ូតូ​ ម៉ាក​ហុងឌ្រីមC125​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០០៨,​ -និងម៉ូតូ​ម៉ាក​ហុងដាវេ​វ​ ពណ៌​ក្រហម​លាយ​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៧​។​ លុះក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ចូល​មក​សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំព្រឹក​ ហើយ​ឆ្លង​តាម​រយៈ​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​នេះ​ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​បាននៅថ្ងៃទី៨ ខែតុលានិង​ដកហូត​បាន​ កាំបិត​ផ្គាក់​ដង​ឈើ​ ចំនួន​ ០១​ដើម​ និង​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​ ០១​ដើម​ ពីជនសង្ស័យរូបនេះ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​និង​វត្ថុ​តាងត្រូវសមត្ថកិច្ច​នគរបាល​ស្រុក​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ជំនាញ​ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

 

ដោយ ៖ ប្រាថ្នា


ចែករំលែក៖