នៅព្រឹកថ្ងៃទី៣១ខែតុលា ពលរដ្ឋជប៉ុនបាននាំគ្នាទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្នុងរដ្ឋសភា ដែលមាន៤៦៥ កៅអី។
វិភាគពីការបោះឆ្នោតនោះ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៃមហាវិទ្យាល័យទីក្រុងតូក្យូ លោក Yu Uchiyama បានបញ្ជាក់ថា គោលនយោបាយការបរទេសចំពោះប្រទេសតំបន់អាស៊ានមិនមានការផ្លាស់ប្តូរនោះឡើយ បើទោះបីមានការផ្លាស់ប្តូរក្រោយការបោះឆ្នោតក្តី។
តាមសារព័ត៌មាន NHK បានចុះផ្សាយថា ប្រជាជនជប៉ុននៅទូទាំងប្រទេសបានចាប់ផ្តើមទៅ បោះឆ្នោតហើយនៅព្រឹកថ្ងៃអាទិត្យ ទី៣១ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីជ្រើសរើសតំណាងរាស្ត្រក្នុងសភា ។
លោក Kishida Fumio ដែលទើបតែបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនមិនទាន់បានមួយខែផង បាននិយាយថា ប្រសិនបើគណបក្សប្រជាធិបតេយ្យសេរី និងគណបក្សជាដៃគូក្នុងរដ្ឋាភិបាលចម្រុះរបស់លោក គឺគណបក្ស Komeito អាចរក្សាសំឡេងភាគច្រើនបាននោះលោកនឹងចាត់ទុកថាវាជាជ័យជម្នះ។ លោក Kishida បានដាក់គោលដៅឱ្យរដ្ឋាភិបាលចម្រុះរបស់លោក ត្រូវយកឱ្យបាននូវអាសនៈយ៉ាងហោច ណាស់ក៏២៣៣អាសនៈដែរ នៅក្នុងចំណោមអាសនៈសរុប ៤៦៥អាសនៈ នៃសភាជាន់ទាប។
គួរបញ្ជាក់ថា ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសជប៉ុន នឹងបិទទ្វារនៅម៉ោង ៨ យប់នេះ ដើម្បីចាប់ផ្ដើមរាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផល៕ ដោយ៖ធីរីណា
រូបថត៖ independent.co.uk