ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយល្វែងក្នុងបុរីចំការដូង១ យ៉ាងសន្ធោសន្ធៅ

ចែករំលែក៖

ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះល្វែងរបស់ប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះអន្តរាគមន៍​ កាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមបណ្តោយផ្លូវលេខ៧ ក្នុងបុរីចំការដូង១ ភូមិប្រការ​ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

 ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ​ ទី​ ឬទ្ធី​ អាយុ៤៨ឆ្នាំ​ មុខរបរលក់ដូរ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ ដំបូងឡេីយគេឃេីញផ្ទះកេីតហេតុមានផ្សែងហុយចេញពីខាងក្នុង​ ក៏ប្រញាប់ចូលមេីលស្រាប់តែឃេីញមានអណ្ដាតភ្លេីងឆាបឆេះជាបន្តបន្ទាប់​យ៉ាងសន្ធោសន្ធៅ​ ទេីបនាំគ្នាយកទឹកជួយជះពន្លត់​ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍​ ។ 

    បន្ទាប់ពីទទួលបានព័ត៌មានខាងលេីនេះភ្លាម​ អាជ្ញាធរជំនាញពាក់ព័ន្ធបានចេញរថយន្តពន្លត់អគ្គិភ័យ​ជាច្រេីនគ្រឿងមកបាញ់ពន្លត់​ ដោយប្រេីប្រាស់ទឹកអស់តែ៣ឡាន​ និងពេលវេលាប្រហែល១ម៉ោងប៉ុណ្ណោះ​ ក៏រលត់ទៅវិញជាស្ថាពរ​ ។ 

    ក្នុងករណីអគ្គិភ័យនេះ​ មិនបណ្ដាលឲ្យឆ្លងរាលដាលដល់ផ្ទះជិតខាងនោះទេ​ ព្រមទាំងមិនធ្វេីឲ្យមនុស្សរងរបួសនោះដែរ​ ដោយខូចខាតសម្ភារៈក្នុងផ្ទះតម្លៃសរុបជិត១មុឺនដូល្លារ​ ហេីយសមត្ថកិច្ចសង្ស័យថា​ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖