ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ម៉ែន សំអន អញ្ជើញចូលរួមសូត្រមន្ត នៃអង្គកឋិនទាន ដង្ហែរទៅកាន់ វត្តព្រះបារមីវង្គដ្ឋបូរីកបិលភ័ស្តុ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញបានអញ្ជើញចូលរួមពិធីសូត្រមន្ត នៃអង្គកឋិនទាន ដង្ហែរទៅកាន់ វត្តព្រះបារមីវង្គដ្ឋបូរីកបិលភ័ស្តុ ស្ថិតក្នុងខណ្ឌ សែនសុខ រាជធានីភ្នំពេញ  នារសៀល  ថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។ 

លុះដល់ព្រឹកថ្ងៃស្អែក អង្គកឋិនទាននឹងដង្ហែរទៅកាន់វត្តព្រះបារមីវង្គដ្ឋបូរីកបិលភ័ស្តុ ស្ថិតក្នុងសង្លាតទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីនាំមកនូវគ្រឿងទេយ្យទានជាអង្គកឋិនមាន ស្បង់ ចីវរនិងសង្ឃដី ក្រៅពីនេះ គឺជាបរិក្ខារបស់អង្គកឋិនទាំងអស់ រួមនិងបច្ច័យជាច្រើនទៀងសម្រាប់ នាំមកវេរប្រគេនដល់ព្រះសង្ឃដែលគង្សចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមានីមួយៗសម្រាប់ប្រើប្រាស់កសាង សមិទ្ធិផលនានាក្នុងទីអារាម ។

ការរៀបចំផ្តួចផ្តើមអង្គកឋិនទាននេះ ក៏បានឧទ្ទិសជូននូវបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លាធ្វើបុណ្យកឋិនទានសាមគ្គីនេះ ជូនចំពោះជីដូនជីតា ញាតិកាទាំងប្រាំពីសណ្តានដែលបានចែកឋាន ទៅកាន់លោកខាងមុខ ព្រមទាំងបានជូននូវបុណ្យកុសលចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យ សូមបានសុខ ចំរុងចំរើនជារៀងរហូតទៅ៕

ដោយ៖ សូរិយា


ចែករំលែក៖