មន្ត្រីទីក្រុងញូវយ៉ក បានបញ្ជាក់ថា អ្នកដែលចូលរួមព្រឹត្តិការណ៍ស្វាគមន៍ឆ្នាំថ្មី គឺមិនកំណត់ចំនួនមនុស្សចូលរួមនោះឡើយ ប៉ុន្តែអ្នកដែលចូលរួមគឺត្រូវតែមានលិខិតបញ្ចាក់ពីការចាក់វ៉ាក់សាំងគ្រប់ចំនួន គិតចាប់ពីកុមារអាយុ៥ឆ្នាំឡើង។
នៅថ្ងៃទី១៦ខែវិច្ឆិកា(ពេលវេលាអាមេរិក) មន្ត្រីទីក្រុងញូវយ៉កបានបញ្ជាក់ថានឹងមានពិធីស្វាគមន៍ឆ្នាំថ្មី ២០២២ ដោយមានការបាញ់កាំជ្រួចភ្ញីភ្លើង ដូចមុនពេលផ្ទុះកូវីដ-១៩ដែរ ។ ប៉ុន្តែអ្នកដែលចូលរួមគឺត្រូវតែចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស ឬលិខិតបញ្ជាក់ពីការធ្វើតេស្តអវិជ្ជមានក្នុងរយៈពេល៧២ម៉ោង ។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែតនាថ្ងៃទី១៦ខែវិច្ឆិកា អភិបាលក្រុងញូវយ៉កលោក Bill De Blasio បានបញ្ជាក់ថា ទីក្រុងមានគម្រោងរៀបចំព្រឹត្តិការណ៍ស្វាគមន៍ឆ្នាំថ្មីយ៉ាងអធិកអធម ដើម្បីបង្ហាញពីការរស់នៅល្អប្រសើរដូចដើមវិញ។
ពិធីទទួលឆ្នាំថ្មីកាលពីឆ្នាំ២០២១គឺបានរៀបចំឡើងទ្រង់ទ្រាយតូចតែប៉ុណ្ណោះ ដោយមានភ្ញៀវអញ្ជើញចូលរួមប្រមាណ១០០នាក់ប៉ុណ្ណោះ ដែលជាតំណាងក្រុមគ្រូពេទ្យ អ្នកជួរមុខក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ ៕ ដោយ៖ធីរីណា
រូបថត៖cungcau.vn
ប្រភពរូបភាព៖AP