ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនជិះម៉ូតូដួលរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ខណៈកំពុងជិះម៉ូតូសុខៗស្រាប់តែងងិតមុខដួលម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យ។

ហេតុការណ៍ នេះបានកេីតឡេីងកាលពី វេលាម៉ោង៣និង១៥នាទី  ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ២  ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ Hie shu seng ភេទប្រុស អាយុ៤០ឆ្នាំ រងរបួសក្បាល និងរលាត់ក្បាលជង្គង់ខាងស្តាំ មានអាសយដ្ឋាននៅភូមិស្រះចក សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសជនជាតិចិនម្នាក់ជិះម៉ូតូស្កូបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FM 6091 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ លុះមកដល់ចំណុចកេីតហេតុស្រាប់តែងងិតមុខដួលបណ្តាលឲ្យរងរបួស។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖