ក្នុងរយៈពេល ២៤ម៉ោងកន្លងមក នៅលើពិភពលោករកឃើញករណីឆ្លងកូវីដ-១៩ ចំនួន៤៨០ពាន់នាក់ថ្មី ក្នុងនោះតំបន់អឺរ៉ុបមានករណីឆ្លងស្មើនឹង៧០%នៃករណីឆ្លងសរុប។ ទាំងនោះបង្ហាញឱ្យឃើញថាស្ថានភាពកូវីដ-១៩ នៅក្នុងតំបន់អឺរ៉ុបកាន់តែកើនឡើងខ្ពស់។
គិតត្រឹមម៉ោង៨ព្រឹកថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ ២៥៧, ៤២៤,៦៣៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,១៦៣,៣៦៩នាក់ និងជាសះស្បើយឡើងវិញ ២៣២,៣៦៨,៤១៨នាក់។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លងនិងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤៨, ៥៥៨,២២៩នាក់ ស្លាប់ចំនួន ៧៩៣,៥៣៩នាក់ និងជាសះស្បើយចំនួន ៣៨,៤៣៧,៨៥២នាក់។
តំបន់ដែលមានករណីស្លាប់និងឆ្លងច្រើនជាងគេ គឺអឺរ៉ុបនាំមុខពីការឆ្លងរាលដាលកូវីដ-១៩ ដោយមានអ្នកស្លាប់ជាង១,៣៧លាននាក់ និងករណីឆ្លងមានជាង៧០,២លាននាក់ ។ ទ្វីបអាស៊ីមានអ្នកឆ្លងជាង ១,១លាននាក់ស្លាប់ និងជាង ៨១,២លាននាក់ឆ្លងកូវីដ-១៩ និងអាមេរិកខាងជើងមានករណីស្លាប់ជាង១,១លាននាក់ និងឆ្លងជាង ៥៨,១លាននាក់៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN.VNA