ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំមជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” គេហទំព័រ”នគរដ្រេហ្គន” គាំទ្របេក្ខភាព ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នាពេលអនាគត

ចែករំលែក៖

ភ្នំពេញ ៖ ថ្នាក់ដឹកនាំ បុគ្គលិក ភ្នាក់ងារ សហការី គ្រប់ផ្នែក នៃមជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” គេហទំព័រ”នគរដ្រេហ្គន” សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន​ ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាឥស្សរជនវ័យក្មេង ជាថ្នាក់ដឹកនាំយុវជន និងជាបញ្ញវន្តខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញទៅដោយសមត្ថភាព ទេពកោសល្យ និងភាពជាអ្នកដឹកនាំដ៏ល្អប្រសើរ ព្រមទាំងមានគុណធម៌ សុជីវធម៌ និងសីលធម៌ដ៏ល្អ ដែលតែងតែទទួលបានការកោតសរសើរ ការគោរពស្រឡាញ់ពីមន្រី្ត រាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទៅ ហើយបាន​ និងកំពុងចូលរួមចំណែកដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្មដើម្បីបុព្វហេតុ ជាតិ មាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា។យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ បុគ្គលិក ភ្នាក់ងារ សហការី គ្រប់ផ្នែក នៃមជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” គេហទំព័រ”នគរដ្រេហ្គន” មានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលស័ក្តិសមជាអនាគតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំ លើកកម្ពស់កិត្យានុភាពជាតិ ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្តិភាព សន្ដិសុខ ស្ថិរភាពសង្គម និងជំរុញការអភិវឌ្ឍជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីសេចក្ដីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជាគ្រប់ៗរូបនាពេលអនាគត៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖