ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ និងដូសទី២(ដូសមូលដ្ឋាន) ជូនដល់កុមារដែលមានអាយុ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ នៅវត្តអណ្ដូងពោធិ៍ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក តូចប៉ូលីវ៉ា អភិបាលរងតំណាងលោក អភិបាលខេត្តស្វាយរៀងបានអញ្ជើញចូលរួមក្នុងពិធីយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ និងដូសទី២(ដូសមូលដ្ឋាន) ជូនដល់កុមារដែលមានអាយុ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ នៅវត្តអណ្ដូងពោធិ៍ក្នុងឃុំអណ្ដូងពោធិ៍ ស្រុករមាសហែកនារសៀល ថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២២។

ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់ លោក ស៊ូ ម៉ុល អភិបាលស្រុកលោកប្រធានក្រុមប្រឹក្សាស្រុក លោកស្រី អភិបាលរងស្រុក ប្រធានមន្ទីរ ដែលពាក់ព័ន្ធជាច្រើននាក់ផងដែរ។

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានមានប្រសាសន៏ថាបងប្អូនប្រជាពលរដ្ឋ និងអាណាព្យាបាលដែល មានកូនចាប់ពីអាយុ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ឱ្បានជ្រាបថា រដ្ឋបាលខេត្ត នឹងបើកយុទ្ធនារការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ និងដូសទី២(ដូសមូលដ្ឋាន)ជូនដល់កុមារអាយុ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ នៅតាមបណ្តាក្រុង ស្រុកទាំង០៨ នៃខេត្តស្វាយរៀង ។

លោក បន្ថែមថាទន្ទឹមនឹងនេះដែរមុនឪពុកម្ដាយឬអាណាព្យាបាល ពេលជូនកូនទៅចាក់វ៉ាក់សាំង ចំពោះកូនៗដែលមានបញ្ហាសុខភាព ដូចជា ក្ដៅខ្លួន ក្អក កណ្ដាស់ ផ្តាសាយ ពិបាកដកដង្ហើម ឬ រោគសញ្ញាផ្សេងទៀត សូមទៅពិនិត្យសុខភាពជាមុនសិន ជៀសវាងប៉ះពាល់ ដល់ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដទៃទៀត និងសូមបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ និង ៣កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ថាការចាក់វ៉ាក់សាំងនេះនឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ តទៅ ចាប់ពីម៉ោង ៧៖៣០ នាទីព្រឹក ដល់ម៉ោង ១១៖៣០នាទី និងពីម៉ោង ០១រសៀល ដល់ម៉ោង ០៤រសៀល ជារៀងរាល់ថ្ងៃរហូតដល់បញ្ចប់ ជាស្ថាពរនៅតាមទីតាំង និង កាលបរិច្ឆេទ ដែលរៀបចំដោយរដ្ឋបាល ក្រុង ស្រុក មានដូចខាងក្រោម៖

*មណ្ឌលចាក់វ៉ាក់សាំង

១ -ក្រុងស្វាយរៀង មណ្ឌលសុខភាពសង្ស័រ សង្កាត់សង្ឃ័។

២ -មន្ទីរពេទ្យបង្អែកជីភូក្រុងបាវិត

៣ – ស្រុកកំពង់រោទ៍ មណ្ឌលសុខភាពញរ

៤ -មន្ទីរពេទ្យបង្អែកស្វាយទាបស្រុកស្វាយទាប។

៥ -ស្រុករំដួល មណ្ឌលសុខភាពថ្នាធ្នង់។

៦ -មណ្ឌលសុខភាពមេសរថ្ងក ស្រុកចន្ទ្រា។

៧ -ស្រុកស្វាយជ្រំមណ្ឌលសុខភាពតាសួស មណ្ឌលសុខភាពដូនស មណ្ឌលសុខភាពស្វាយអង្គ និងមណ្ឌលសុខភាពគ្រួស

៨ -ស្រុករមាសហែក វត្តអណ្តូងពោធិ៍ វត្តក្រញូង វត្តក្រសាំង និងវត្តអំពិល ៕

ដោយ៖យឹម សុថាន


ចែករំលែក៖