ព័ត៌មានទាន់ហេតុការណ៍៖

ជាលើកដំបូងរុស្ស៊ីប្រកាសពីការ ខូចខាត បាត់បង់សម្ភារសឹកនិងកម្លាំងទាហាន

ចែករំលែក៖

កម្លាំងទាហានរុស្ស៊ីបានសារភាពទទួលស្គាល់ពីការស្លាប់ រងរបួស នៅក្នុងសង្គ្រាមវាយប្រហារនៅក្នុងប្រទេសអ៊ុយក្រែននាពេលកន្លងមកនេះ ។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា ចាប់តាំងពីសង្រ្គាមវាយប្រហារអុយក្រែនមកទល់ពេលនេះ រុស្ស៊ីបានបំផ្លាញគោលដៅនៅក្នុងទឹកដីអ៊ុយក្រែនរហូតដល់ទៅ១.០៦៧កន្លែង ក្នុងនោះមានទីបញ្ជាការ និងទំនាក់ទំនង២៧កន្លែង ប្រព័ន្ធមីស៊ីលការពារដែនអាកាស៣៨ប្រព័ន្ធ ប្រភេទ S-300 , Buk M-1 និង Osa ព្រមទាំងស្ថានីយរ៉ាដា ៥៦គ្រឿងផងដែរ។
នៅក្នុងថ្ងៃទី២៧ខែកុម្ភៈ ប្រព័ន្ធមីស៊ីលការពារដែនអាកាស ៧ប្រព័ន្ធរងការបំផ្លាញជិតទីក្រុង Kramotorsk ។

កន្លងមក មានរថក្រោះ រថពាសដែក និងរថយន្តធ្វើសង្គ្រាមផ្សេងទៀត២៥៤គ្រឿង យន្តហោះចម្បាំង៣១គ្រឿង …។
ជាមួយគ្នានេះដែរ រដ្ឋលេខាធិការក្រសួងការពារជាតិអ៊ុយក្រែនលោក Hanna Malyar បានប្រកាសថា ចាប់តំាងពីរុស្ស៊ីវាយប្រហារអ៊ុយក្រែនមក មានកម្លាំងទាហានរុស្ស៊ី ៤.៣០០នាក់ស្លាប់ រថក្រោះ១៤៦គ្រឿងរងការបំផ្លាញ យន្តហោះចម្បាំង ២៧គ្រឿង និងឧទ្ធម្ភាគចក្រ២៦គ្រឿងត្រូវបានកម្លាំងទាហានអ៊ុយក្រែនកម្ទេច។
តាមរបាយការណ៍របស់អង្គការ OHCHR (ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ) បានបញ្ជាក់ថា មានពលរដ្ឋប្រមាណ៤សែននាក់បានចាកចេញពីប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសជិតខាងនៅក្នុងតំបន់អឺរ៉ុប ៕ ដោយ៖ ធីរីណា

រូបថត៖AFP/TTXVN

រូបថត៖EPA-EFE


ចែករំលែក៖